ធនាគារកណ្តាលសហរដ្ឋអាមេរិក (FED) បានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងចាប់តាំងពី វិបត្តិហិរញ្ញវត្ថុសកលលោក

06:53 | 02/08/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារខឿនសេដ្ឋកិច្ចអាមេរិកពីការធ្លាក់ចុះជាសកល ធនាគាកណ្តាលសហរដ្ឋអាមេរិក (FED) បានប្រកាសកាលពីថ្ងៃទី ៣១ ខែកក្កដាថានឹងកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលលោកនាឆ្នាំ២០០៨។

ប្រធាន FED លោក Jerome Powell (រូបថត៖ TTXVN)


ជាក់ស្តែង អត្រាការប្រាក់មូលដ្ឋាននឹងបន្ថយចុះនៅតឹ្រមតែ ២% ទៅ ២,២៥% ស្មើនឹង ០,២៥ % ។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើផលប៉ះពាល់ពីការវិវឌ្ឍន៍នៅលើសកលលោក ដោយមានក្តីរំពឹងពីកំណើនសេដ្ឋកិច្ចអាមេរិកក៏ដូចជាសម្ពាធក្នុងការដាក់កំហិតលើអតិផរណា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៣១ ខែកក្កដា ប្រធាន FED លោក Jerome Powell បានមានប្រសាសន៍ថា៖

« វិធានការកាត់បន្ថយអត្រាការប្រាក់គឺដើម្បីទប់ទល់នឹងហានិភ័យមកពីភាព អន់ខ្សោយនៃកំណើនសេដ្ឋកិច្ចសកលលោក និងអស្ថិរភាពនៃគោលនយោបាយពាណិជ្ជកម្ម ក្នុងគោលបំណងជួយទ្រទ្រង់បំពេញនូវផលប៉ះពាល់អវិជ្ជមានដែលកត្តាទាំងនេះកំពុងបង្កឡើងចំពោះខឿនសេដ្ឋកិច្ចអាមេរិក។ ប្រការទាំងអស់នេះនឹងជួយឱ្យសម្រេចបាននូវគោលដៅទូទៅគឺការរក្សាទីផ្សារពលកម្មដ៏រឹងមាំនិង អត្រាអតិផរណាស្របតាមគោលដៅរបស់យើងខ្ញុំ ពោលគឺផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាមេរិកទាំងអស់ផងដែរ»៕

(តាម៖ vovworld.vn)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត