តភ្ជាប់ប្រព័ន្ធចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយសកលលោក

23:51 | 14/09/2019

សកម្មភាពនេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃទិវាសហគ្រិនភាពវៀតណាម (Techfest Vietnam) នៅសហរដ្ឋអាមេរិក នាថ្ងៃទី ១៣ ខែកញ្ញា ដោយមានការ ចូលរួមពីបញ្ញវន្ត សហគ្រិនវៀតណាមប្រមាណ ២០០ នាក់ ជាមួយវិនិយោគិន និងអ្នកជំនាញនៅ Silicon Valley ផងដែរ។

ពិធីចុះហត្ថលេខារវាងតំណាងក្រុមហ៊ុន NATEC និងតំណាងក្រុមហ៊ុន Pegasus Tech Venture (ប្រភព៖ DCTK)

នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនិង សហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចំណុះ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម ទើបបានចុះហត្ថលេខាលើអនុ ស្សារណៈសហប្រតិបត្តិការជាមួយក្រុមហ៊ុន Pegasus Tech Venture (អង្គភាព រៀបចំព្រឹត្តិការណ៍ Startup World Cup) និង Ai20X (មជ្ឈមណ្ឌលបណ្តុះពន្លក ចាប់ផ្តើមអាជីវកម្មនៅ Silicon Valley) ដើម្បីតភ្ជាប់ ប្រព័ន្ធចាប់ផ្តើមអាជីវកម្ម ច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយពិភពលោក។ ជាមួយនឹងកិច្ចសហប្រតិបត្តិការ នេះ វៀតណាមបានមានឈ្មោះនៅលើផែនទីចាប់ផ្តើមអាជីវកម្មពិភពលោកជា ផ្លូវការ។ សកម្មភាពនេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃទិវាសហគ្រិនភាពវៀតណាម (Techfest Vietnam) នៅសហរដ្ឋអាមេរិក នាថ្ងៃទី ១៣ ខែកញ្ញា ដោយមានការ ចូលរួមពីបញ្ញវន្ត សហគ្រិនវៀតណាមប្រមាណ ២០០ នាក់ ជាមួយវិនិយោគិន និងអ្នកជំនាញនៅ Silicon Valley ផងដែរ។

ថ្លែងនៅក្នុងពិធី លោក Md Anis Uzzaman ប្រធានក្រុមហ៊ុន Startup World Cup និងវិនិយោគិននានារបស់ Pegasus Tech Ventures បានសម្តែងនូវគោល បំណងចង់មកវៀតណាមនិងចូលរួមក្នុងកម្មវិធីនិងការប្រកួតប្រជែងប្រកប ដោយគុណភាព ជាពិសេស Techfest Vietnam តែម្តង។ Techfest Vietnam គឺជាទិវា ចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងក្របខ័ណ្ឌនៃគម្រោង “គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ច្នៃប្រឌិតជាតិថ្មីដល់ឆ្នាំ ២០២៥”។ Techfest Vietnam បាននិងកំពុងបង្កើតកេរ្ដិ៍ឈ្មោះល្បីល្បាញ់ នៅក្នុងស្រុក និង ពិភពលោកដែលទាក់ទាញអ្នកចូលរួមជាង ៥.០០០ នាក់ ជារៀងរាល់ឆ្នាំ រួមទាំង មានការចូលរួមរបស់អ្នកវិនិយោគនិងអ្នកជំនាញរាប់រយនាក់ទៀតផង៕

(ប្រភពព័ត៌មាន ៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង