យុគសម័យ - ដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល WEF Davos ឆ្នាំ 2019 របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc លើកនេះបាននាំមកនូវសារដ៏សំខាន់អំពីគោលមាគ៌ា ទិសដៅ គោលនយោបាយនិងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកែទម្រង់ប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិ។
កិច្ចប្រជុំ WEF Davos 2019 មានប្រធានបទ: “សកលភាវូបនីយកម្ម ៤.០: ការរៀបចំរចនារចនាសម្ព័ន្ធសកលក្នុងសម័យបដិវត្តន៍ឧស្សាហកម្មលើកទីបួន”
ទទួលតាមការអញ្ជើញរបស់ប្រធានស្ថាបនិកនិងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលបារព្ធធ្វើឡើងនៅទីក្រុង Davos នៃប្រទេសស្វីស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩។
កិច្ចប្រជុំ WEF Davos 2019 មានប្រធានបទ: “សកលភាវូបនីយកម្ម ៤.០: ការរៀបចំរចនារចនាសម្ព័ន្ធសកលក្នុងសម័យបដិវត្តន៍ឧស្សាហកម្មលើកទីបួន” ដោយផ្តោតលើការពិភាក្សា អំពីការវាយតម្លៃលើផលប៉ះពាល់ យថាទស្សន៍រួមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ការសន្ទនា ដើម្បីដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយ វាយតំលៃនិងលើកកម្ពស់កំណែទម្រង់នៃក្របខ័ណ្ឌស្ថាប័នសកលលោកបច្ចុប្បន្នដើម្បីសម្របខ្លួនទៅនឹងបរិបទនយោបាយសេដ្ឋកិច្ចនិងសង្គមថ្មី ជាពិសេស បង្កើតក្របខ័ណ្ឌយន្តការថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការសកលនៅតាមបណ្តាវិស័យនានា។
ដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល WEF Davos ឆ្នាំ 2019 របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc លើកនេះបាននាំមកនូវសារដ៏សំខាន់អំពីគោលមាគ៌ា ទិសដៅ គោលនយោបាយនិងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកែទម្រង់ប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ជាការជំរុញដៃគូនានា អង្គភាពអាជីវកម្មឈានមុខ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម រួមចំណែកដល់ការពង្រឹងបរិយាកាសអន្ដរជាតិយ៉ាងងាយស្រួលសម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឆ្នាំ ២០១៩។
សូមគូសបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកដែលត្រូវបានផ្តួចផ្តើមដោយសាស្ត្រាចារ្យ Klaus Schwab ដំបូងឡើយគ្រាន់តែជាវេទិកាដែលមានកំណត់នៅក្នុងទ្វីបអឺរ៉ុប ដែលជាកន្លែងមេដឹកនាំអាជីវកម្មបានជួបពិភាក្សាអំពីរបៀបគ្រប់គ្រងអាជីវកម្មដើម្បីនាំយកមិនត្រឹមតែ ប្រាក់ចំណេញសម្រាប់អាជីវកម្មប៉ុណ្ណោអទេ ថែមទាំង ធានានូវផលប្រយោជន៍របស់អ្នកប្រើប្រាស់ សហគមន៍ សង្គមនិងរដ្ឋាភិបាលផងដែរ។
នេះគឺជាអង្គការមិនរកប្រាក់ចំណេញ ដែលមានទីស្នាក់ការធំនៅទីក្រុង Davos នៃប្រទេសស្វីស ដែលទាក់ទាញការចូលរួមរបស់ប្រទេសស្ទើរតែទាំងអស់នៅជុំវិញពិភពលោកដោយគោលដៅរួមគឺដោះស្រាយបញ្ហាចំបាច់មានចរិតលក្ខណៈជាសកលលោក៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន