វៀតណាមបានលើកឡើងនូវសំណើចំនួន ៤ ដើម្បីរួមដៃគ្នាជាមួយសកលលោកបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩ (COVID-19)

05:45 | 18/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh បានបញ្ជាក់ថាតាមសមត្ថភាពរបស់ខ្លួនវៀតណាមនឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីឌ១៩នេះនិងត្រៀមខ្លួនផ្តល់គ្រឿងសម្ភារៈបរិក្ខារពេទ្យដែល “ផលិតដោយវៀតណាម” (Made in VietNam) ដើម្បីរួមដៃគ្នាជាមួយសកលលោកក្នុងការការពារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh

តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas នាថ្ងៃទី ១៦ ខែមេសាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានចូលរួមសន្និសីទតាមអនឡាញ់សម្រាប់ថ្នាក់រដ្ឋមន្រ្តីការបរទេសក្រោមប្រធានបទសហប្រតិបត្តិការអន្តរជាតិស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ក្នុងក្របខ័ណ្ឌនៃសហភាព ពហុភាគីនិយម។

លោក Pham Binh Minh បានចែករំលែកអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនិងទាន់ពេលវេលារបស់ប្រទេសវៀតណាមក្នុងការឆ្លើយតបនឹងការរាលដាលដោយផ្តោតសំខាន់លើទស្សនៈនៃការដាក់ជីវិតនិងសុខភាពប្រជាជនជាចម្បង។ ដោយមានការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់និងការមូលមតិគ្នាខាងសង្គម វៀតណាមបានអនុវត្តវិធានការដាក់នៅដាច់ដោយឡែកដោយបង្ខំ តាមដានស្វែងរកប្រវត្តិនៃទំនាក់ទំនងអ្នកប៉ះពាល់បនឹងជំងឺកូវីដ១៩ ព្រមទាំងពង្រីកការធ្វើតេស្តនិងការព្យាបាលជំងឺឆ្លងនេះប្រកបដោយប្រសិទ្ធភាពផងដែរ។ ជាមួយនឹងការខិតខំប្រឹងប្រែងទាំងនេះលោក Pham Binh Minh បានបញ្ជាក់ថារហូតមកដល់ពេលនេះ វៀតណាមបានគ្រប់គ្រងជំងឺនេះជាបណ្តើរៗដោយមានអ្នកឆ្លងតិចជាង ៣០០ នាក់និងគ្មានអ្នកស្លាប់នៅឡើយ។

ដើម្បីឱ្យសហគមន៍អន្តរជាតិឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតនេះលោក Pham Binh Minh បានលើកឡើងសំណើយ៉ាងជាក់លាក់ចំនួន ០៤ ចំនុចដូចខាងក្រោម៖

ទីមួយ ពង្រឹងចំណងសាមគ្គីភាពអន្តរជាតិនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយតួនាទីស្នូលរបស់អង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោក ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃសកម្មភាពរបស់អង្គការសុខភាពពិភពលោក ដើម្បីធានានូវសមត្ថភាពក្នុងការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ ក្នុងសមត្ថភាពរបស់ខ្លួនប្រទេសវៀតណាមនឹងចូលរួមចំណែកក្នុងការខិតខំនេះនិងត្រៀមខ្លួនជាស្រេចក្នុងការបរិច្ចាគគ្រឿងសម្ភារៈបរិក្ខារពេទ្យដែល "ផលិតដោយវៀតណាម"ផងដែរ ។

ទីពីរ បង្កើនការចែករំលែកព័ត៌មាន បទពិសោធន៍និងលទ្ធផលស្រាវជ្រាវ ព្រមទាំងធានា ថាមនុស្សគ្រប់រូបអាចទទួលបានវ៉ាក់សាំងនិងថ្នាំព្យាបាលដូចគ្នាផងដែរ។

ទីបី អំពាវនាវឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់កិច្ចប្រឹងប្រែងឆ្លើយតបនឹងការរាតត្បាតជាពិសេសបញ្ឈប់សកម្មភាពជាឯកតោភាគីនិងមានឥទ្ធិពលផ្ទុយនឹងច្បាប់អន្តរជាតិ។ គាំទ្រការអំពាវនាវរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិឲ្យមានបទឈប់បាញ់ជាសកលនិងដកទណ្ឌកម្មដែលធ្វើឱ្យសមត្ថភាពរបស់ប្រទេសនានាដែលបន្សោយសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។

ទីបួន រៀបចំផែនការអភិវឌ្ឍន៍ក្រោយពីជំងឺកូវីដ១៩ត្រូវបានទប់ស្កាត់ដោយផ្តោតសំខាន់លើការសម្របសម្រួលគោលនយោបាយនិងវិធានការណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគធ្វើឱ្យមានស្ថេរភាពទីផ្សារហិរញ្ញវត្ថុនិងស្តារទំនុកចិត្តឡើងវិញរបស់អង្គភាពអាជីវកម្មនិងប្រជាជនផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត