នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី៦ មហាសន្និបាតមូលនិធិបរិស្ថានសកលលោក

22:27 | 27/06/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី២៧មិថុនា អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំលើកទី៦នៃមហាសន្និបាត មូលនិធិបរិស្ថានសកលលោក (GEF) ដែលបានប្រារព្ធនៅទីក្រុង Da Nang (វៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ប្រសិនបើយើងគ្មានដំណោះស្រាយគ្រឹះ គឺប្រទេសទាំងអស់ក៏ដូចជាប្រជាជនគ្រប់រូបនឹងទទួលរងផលវិបាកដែលមិនអាចទាយទុកជាមុនបាន”។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នងពិធីបើកមហាសន្និបាត (រូបថតៈ VGP/Quang Hiếu)

យោងតាមលោកនាយករដ្ឋមន្ត្រី ផែនដីជាដំបូលរួមរបស់មនុស្សលោកដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបំពុលបរិស្ថាននិងការប្រែប្រួលអាកាសធាតុរួមទាំងការកើនឡើងកម្រិតទឹកសមុទ្រ។ តាមនោះ យើងត្រូវវាយតម្លៃឡើងវិញនូវរូបសណ្ឋានអភិវឌ្ឍន៍ដើម្បីបរិស្ថានធម្មជាតិលើសកលលោកនឹងគងវង្សជានិច្ច តម្លៃវប្បធម៌ ប្រវត្តិសាស្ត្រដ៏ខ្ពង់ខ្ពស់នឹងត្រូវបានរក្សា មរតកជូនជំនាន់ក្រោយ។

រូបថតៈ VGP/Quang Hiếu

នៅខាងក្រៅសន្និសីទមហាសន្និបាតមូលនិធិបរិស្ថានសកលលោកលើកទី៦ ដែលបានប្រារព្ធនៅទីក្រុង Da Nang (វៀតណាម) នោះ នាព្រឹកថ្ងៃទី២៧មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao; អគ្គនាយកកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner; អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) លោក Li Yong អនុប្រធានធនាគារពិភពលោក (WB) លោកស្រី Victoria Kwakwa និងប្រធាន Unilever សកលលោក Paul Polman ដែលកំពុងចូលរួមសន្និសិទ្ធ GEF លើកទី៦។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Takehiko Nakao (រូបថតៈ VGP/Quang Hiếu)

ក្នុងជំនួបជាមួយ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនៅតែស្វិតស្វាញនឹងគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួ។ ត្រួតនិត្យល្អអតិផរណានិងធានាសុខុមាលភាពសង្គម។ នាយករដ្ឋមន្ត្រីបានស្នើឲ្យ ADB បន្តជួយវៀតណាម លើកកម្ពស់សមត្ថភាព រួមសហការជាមួយមូលនិធិបរិស្ថានសកលលោក សំដៅប្រមូលប្រភពទុនជួយឧបត្ថម្ភការទប់ទល់ជាមួយបម្រែសម្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់វៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ អគ្គនាយកកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner (រូបថតៈ VGP/Quang Hiếu)

ក្នុងជំនួបជាមួយអគ្គនាយកកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner ភាគីទាំងពីរបានឯកភាពជម្រុញថែមទៀតទំនាក់ទំនងវៀតណាម- អង្គការសហប្រជាជាតិនិយាយរួមនិងវៀតណាមជាមួយ UNDP និយាយដោយឡែកផងដែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អនុប្រធានធនាគារពិភពលោក (WB) លោកស្រី Victoria Kwakwa(រូបថតៈ VGP/Quang Hiếu)

អញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារពិភពលោក (WB) លោកស្រី Victoria Kwakwa នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានឲ្យដឹងថា ក្នុងកិច្ចប្រជុំ GEF លើកទី៦នេះកំពុងប្រព្រឹតទៅការពិភាក្សាស្តីពីវិធានការការពារបរិស្ថាន និងវៀតណាមមានបំណងទាក់ទាញប្រភពកម្លាំងពលំនានាចូលក្នុងវិស័យថាមពល កកើតឡើងវិញ។

ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយអគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) លោក Li Yong

នៅក្នុងជំនួបជាមួយអគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) លោក Li Yong នាយករដ្ឋមន្ត្រីបានស្នើឲ្យ UNIDO បង្កើនគម្រោងការជាក់ស្តែង តាមទិសជួយវៀតណាម អភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត