ប្រកាសរបាយការណ៍សកលលោករបស់ UNESCO ឆ្នាំ២០១៨ស្ដីពីការរៀបចំរចនាសម្ព័ន្ធគោលនយោបាយវប្បធម៌ឡើងវិញ

22:03 | 23/05/2018

នាថ្ងៃទី២៣ ឧសភា នៅទីក្រុងហាណូយ អង្គការវិទ្យាសាស្ត្រ អប់រំនិងវប្បធម៌អ.ស.ប (UNESCO) និងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានសហការរៀបចំពិធីប្រកាសរបាយការណ៍ សកលលោករបស់ UNESCO ឆ្នាំ២០១៨ ដោយប្រធានបទ “រៀបចំរចនាសម្ព័ន្ធគោលនយោបាយវប្បធម៌ឡើងវិញ៖ ជំរុញភាពច្នៃប្រឌិតដើម្បីវឌ្ឍនភាព”។

ប្រធានការិយាល័យតំណាង UNESCO ប្រចាំទីក្រុងហាណូយលោក Michael Croft ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

អនុសញ្ញាស្ដីពីកិច្ចការពារនិងពង្រីកនូវភាពសម្បូរបែបខាងវប្បធម៌ ដែលត្រូវបាន UNESCO អនុម័តកាលពីឆ្នាំ ២០០៥ នោះ គឺកិច្ចខិតខំប្រឹងប្រែងមួយសំដៅជំរុញភាពសម្បូរបែបខាងវប្បធម៌ដែលបានចែងក្នុងធម្មនុញ្ញ UNESCO។ វៀត ណាមបានអនុម័តលើអនុសញ្ញានេះនាឆ្នាំ២០០៧។

របាយការណ៍សកលលោក UNESCO ជាឧបករណ៍ដើម្បីឃ្លាំមើលការអនុវត្តអនុសញ្ញានេះ កត់សម្គាល់នូវលទ្ធផលដែលទទួលបាន ចែករំលែកបទពិសោធន៍រវាងប្រទេសជាសមាជិកនានាក៏ដូចជាវិភាគអំពីការលំបាកសាកល្បងនាពេលខាងមុខ។ ដោយការទទួលខុសត្រូវរបស់ប្រទេសជាសមាជិកមួយ វៀតណាមបានសម្រេចទាន់ពេលវេលានូវរបាយការណ៍ជាតិ រយៈពេល៤ឆ្នាំ (២០១២-២០១៥) ស្ដីពីការអនុវត្តអនុសញ្ញារបស់ UNESCO។

ថ្លែងមតិនៅពិធីប្រកាសរបាយការណ៍ ប្រធានការិយាល័យតំណាង UNESCO ប្រចាំទីក្រុងហាណូយលោក Michael Croft បានសង្កត់ធ្ងន់ថា“របាយការណ៍នេះដូចជាផែនទីរតនសម្បត្តិមួយដោយមានការណែនាំក្នុងវិស័យវប្បធម៌ សំដៅ ជួយយើងអាចពង្រីកបាននូវសក្ដានុភាពនៃផ្នែកឧស្សាហកម្មវប្បធម៌ តាមនោះអភិវឌ្ឍន៍ផ្នែកនេះដោយចីរភាព។ នាអនាគតយើងខ្ញុំមានគោលបំណងចង់ប្រកាសរបាយការណ៍របស់វៀតណាមនៅលើទូទាំងពិភពលោក។ នេះជាប្រការសំខាន់ណាស់ព្រោះថា៖ទីមួយគឺប្រការនេះអាចជួយអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ដែលពោរពេញទៅដោយសក្ដានុភាពនៅវៀតណាម។ ទីពីរគឺ បទពិសោធន៍និងរូបសណ្ឋានល្អរបស់វៀតណាមអាចបានចែករំលែកជាមួយពិភពលោក”។

លោក Michael Croft ចាត់ទុកថា វៀតណាមទទួលបានជោគជ័យដ៏សែនសំខាន់ ក្នុងនោះមានការអនុម័តលើ យុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មវប្បធម៌វៀតណាមដល់ឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០ នាខែកញ្ញាឆ្នាំ២០១៦៕

(ប្រភពព័ត៌មាន: តាម VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត