Trending now
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោកប្រធានាធិបតីអាមេរិក Donald Trump
យុគសម័យ - នាថ្ងៃទី ៦ ឧសភា នៅការិយាល័យរដ្ឋាភិបាល តាមសំណើរបស់សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសន្ទនា តាមទូរស័ព្ទជាមួយ លោកប្រធានាធិបតីអាមេរិក Donald Trump ។
ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានជួបសន្ទនាជាមួយតំណាង ASEAN-AIPA, យុវជនអាស៊ាននិង ASEAN-BAC
យុគសម័យ - យោងតាមបេសកជនពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក នៃប្រទេសថៃបានប្រព្រឹត្តទៅជំនួបពិភាក្សាមួយចំនួនរវាងថ្នាក់នាំជាន់ខ្ពស់អាស៊ានជាមួយតំណាងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (ASEAN-AIPA), ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN - BAC) និងតំណាងយុវជនអាស៊ាន (ASEAN Youth)។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤
យុគសម័យ - យោងតាមបេសកជនពិសេសនៃទីភ្នាក់ងាសារព័ត៌មានវៀតណាមបានឲ្យដឹងថា នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នារសៀលថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងបាងកកនៃប្រទេសថៃ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha; ប្រធា នាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ។
មេដឹកនាំឥណ្ឌានិងប៉ាគីស្ថានបានជួបសន្ទនាជាលើកដំបូង បន្ទាប់ពីភាពតានតឹងតាមព្រំដែន
យុគសម័យ - នាថ្ងៃទី ២៦ ខែឧសភា មេដឹកនាំឥណ្ឌានិងប៉ាគីស្ថានបានជួបសន្ទនាតាមទូរស័ព្ទ ដែលជាកិច្ចសន្ទនាគ្នាជាលើកដំបូង ចាប់តាំងពីឧប្បត្តិហេតុនៃការតបតគ្នាទៅវិញទៅមកកាលពីខែកុម្ភៈកន្លងមក បណ្តាលឲ្យទំនាក់ទំនងទ្វេភាគី ធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត អស់រយៈពេលជាច្រើនឆ្នាំ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយទេសាភិបាលស្តីទីនៃក្រុង Saint Petersburg
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ២១ ខែឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយទេសាភិបាលស្តីពីក្រុង Saint Petersburg លោក Beglov A.D នៅវិមាន Smolnyi ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ
យុគសម័យ - នាររៀលថ្ងៃទី ១៤ ខែឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរ៉ូម៉ានីលោកស្រី Monica Gheorghita និងប្រធានការិយាល័យសេដ្ឋកិច្ចអូទ្រីស Harald Mahrer ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម និងឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំនៅប្រទេសវៀតណាម លោកស្រី Grete Lochen ផងដែរ។
ប្រធានាធិបតីអាមេរិក លោក Trump ជួបសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំជប៉ុននិងកូរ៉េខាងត្បូងស្តីពីជំនួបកំពូលអាមេរិក - កូរ៉េខាងជើង
យុគសម័យ - លោកស្រី Sarah Sanders បានឲ្យដឹងថា លោកប្រធានាធិបតី Trump បានអះអាងថា លោកនឹងបន្តជួបសន្ទនាជាមួយកូរ៉េខាងជើងផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់,អគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន VISA (អាមេរិក)
នារសៀលថ្ងៃទី ២៥ ខែមីនានៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងថាមពលនៃសាធារណរដ្ឋអាល្លឺម៉ង់លោក Peter Altmaier នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យអាល្លឺម៉ង់ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាស របស់អាលឺម៉ង់ ឲ្យបង្កើនការវិនិយោគលើបណ្តាគម្រោងអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ទទួលជួបសន្ទនាជាមួយសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម
យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែមីនា នៅទីស្នាក់ការនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO), ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម ដឹកនាំដោយលោកស្រី Ri Kang Juk - អនុប្រធានសមាគមមិត្តភាពកូរ៉េខាងជើង - វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump
យុគសម័យ - នាថ្ងៃទី ២៧ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយលោកប្រធានា ធិបតីអាមេរិក Donald Trump ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith
នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ បានប្រព្រឹត្តទៅជំនួបសន្ទនារវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump
យុគសម័យ - នាព្រឹកថ្ងៃទី២៧ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសវនាការជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងឱកាសអញ្ជើញមកវៀតណាម ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-ស.ប.ប.កូរ៉េ លើកទី២ ដែលបានប្រារព្ធក្នុងថ្ងៃទី២៧និង ២៨ ខែកុម្ភៈនៅរដ្ឋធានីហាណូយ។
នាយករដ្ឋមន្ត្រីអញ្ជើញជួបសន្ទនាទ្វេភាគីនៅខាងក្រៅវេទិកាដាវ៉ូស
យុគសម័យ - នៅខាងក្រៅកិច្ចប្រជុំ WEF Davos 2019 នាថ្ងៃទី ២៤ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាទ្វេភាគី; ចូលរួមជំនួបសន្ទនារវាងបណ្តាថ្នាក់ដឹកនាំនិងអញ្ជើញជាសក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីកសាងមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម៤.០ និងបំណងនៃការកសាងគំនិតផ្តួចផ្តើមអំពីកាកសំណល់ប្លាស្ទិច។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានសភាអ៊ឺរ៉ុបលោកស្រី Hedi Hautala
យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីស្នាក់ការ រដ្ឋាភិបាល ក្នុងជំនួបទទួលជួបជាមួយអនុប្រធានសភាអ៊ឺរ៉ុបលោកស្រី Heidi Hautala នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងនូវមតិមួយចំនួនស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មព្រៃឈើជាដើម។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយឯកឧត្តម ទេព ងន អនុប្រធានព្រឹទ្ធសភាកម្ពុជា
យុគសម័យ - នារសៀលថ្ងៃទី ៤ ខែមករា នៅវិមានសភាវៀតណាម ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយ លោក ទេព ងន អនុប្រធានព្រឹទ្ធសភាកម្ពុជា គណៈអធិបតីកិត្តយសនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាតិកាហ្សាក់ស្ថាន Nurlan Nigmatulin
នៅថ្ងៃត្រង់ ថ្ងៃទី ៨ ខែមេសា នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៤០ នៅទីក្រុងដូហានៃប្រទេសកាតានោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាតិកាហ្សាក់ស្ថាន Nurlan Nigmatulin ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្ដរជាតិរបស់ EP
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារជាមួយសភាអឺរ៉ុប (EP) នារសៀលថ្ងៃទី ៣ ខែមេសា (យប់ថ្ងៃដដែលតាមម៉ោងវៀតណាម) នៅរដ្ឋធានី Brussels នៃព្រះរាជាណាចក្របែលហ្ស៉ិក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានគណៈកម្មការពាណិជ្ជកម្មអន្ដរជាតិរបស់ EP លោក Bernd Lange។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយសហគ្រិនវ័យក្មេង
នារសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួប សន្ទនាជាមួយបណ្តាសហគ្រិនវ័យក្មេងវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃចលនាសហគ្រិនវ័យក្មេងវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញនិងឯកអគ្គរដ្ឋទូតទេសចរវៀតណាម
នារសៀលថ្ងៃទី ៣១ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាម លោក Wojciech Gerwel មកសម្តែងការគួរសម។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូល Francophone
យុគសម័យ - នាថ្ងៃទី ១១ ខែតុលា នៅខាងក្រៅកិច្ចប្រជុំ Francophonie លើកទី ១៧ នៅអាមេនី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minhបានអញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេស ម៉ាលី អង់ឌរ៉ា ហៃទី រដ្ឋមន្ត្រីក្រសួងទេសចរណ៍លីបង់ និងអគ្គនាយិការអង្គការយូណេស្កូ (UNESCO)។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។