ប្រធានាធិបតីអាមេរិក លោក Trump ជួបសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំជប៉ុននិងកូរ៉េខាងត្បូងស្តីពីជំនួបកំពូលអាមេរិក - កូរ៉េខាងជើង

00:54 | 15/05/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - លោកស្រី Sarah Sanders បានឲ្យដឹងថា លោកប្រធានាធិបតី Trump បានអះអាងថា លោកនឹងបន្តជួបសន្ទនាជាមួយកូរ៉េខាងជើងផងដែរ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងការសន្ទនាតាមទូរស័ព្ទមួយនៅឯសេតវិមាន ( រូបថត EPA/TTXVN)

នាថ្ងៃទី ២៨ ខែកុម្ភៈ តាមផ្លូវវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ លោកប្រធានាធិបតីអាមេរិក Donald Trump បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដើម្បីធ្វើបច្ចុប្បន្នភាពលទ្ធផលអំពីកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un ដែលទើបតែប្រារព្ធឡើងនៅក្នុងទីក្រុងហាណូយ។

យោងតាមអគ្គលេខាធិការសារព័ត៌មាននៃសេតវិមាន លោកស្រី Sarah Sanders ថា លោកប្រធានាធិបតី Trump បានសន្ទនាហែល ១៥ នាទី ជាមួយមេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនម្នាក់ៗ។ លោកស្រី Sanders បានឲ្យដឹងថា លោកប្រធានាធិបតី Trump បានអះអាងថា លោកនឹងបន្តជួបសន្ទនាជាមួយកូរ៉េខាងជើងផងដែរ។

ក្នុងពេលជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Donald Trump និងថ្នាក់ដឹកនាំ Kim Jong – un ដោយចាត់ទុក នេះជា “សកម្មភាពការទូតក្លាហាន”។ លោក Guterres សង្ឃឹមថា ភាគីទាំងពីរនឹងបន្តរក្សាការកិច្ចសន្ទនា៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត