នាយករដ្ឋមន្ត្រីអញ្ជើញជួបសន្ទនាទ្វេភាគីនៅខាងក្រៅវេទិកាដាវ៉ូស

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នៅខាងក្រៅកិច្ចប្រជុំ WEF Davos 2019 នាថ្ងៃទី ២៤ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាទ្វេភាគី; ចូលរួមជំនួបសន្ទនារវាងបណ្តាថ្នាក់ដឹកនាំនិងអញ្ជើញជាសក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីកសាងមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម៤.០ និងបំណងនៃការកសាងគំនិតផ្តួចផ្តើមអំពីកាកសំណល់ប្លាស្ទិច។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងព្រះមហាក្សត្រិយានីហូឡង់ Maxima ជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍ (រូបថត: TTXVN)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលព្រះមហាក្សត្រិយានីហូឡង់ Maxima ដែលជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកហិរញ្ញហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍ និងជាអ្នកជំនាញការដ៏មានកិត្យានុ ភាពរបស់អង្គការសហប្រជាជាតិលើវិស័យមីក្រូហិរញ្ញវត្ថុ ដោយបានសម្តែងក្តីសោមនស្សរីករាយដោយបានជួបពិភាក្សាជាមួយព្រះមហា ក្សត្រិយានីនិងគោរពអញ្ជើញព្រះមហាត្សត្រនិងព្រះមហាត្សត្រិយានីយាងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងផ្តោតលើការកសាងយុទ្ធសាស្ត្រជាតិអំពីហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។ នេះគឺជាគ្រឹះសំខាន់ណាស់ សម្រាប់វៀតណាមក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយនិយាយដោយឡែកនិងគោលដៅរួមអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង Carrie Lam (រូបថត: TTXVN)

នៅក្នុងពិធីទទួលជួបជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រី Carrie Lam នាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc បានអះអាងថា ហុងកុងតែងតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម និងស្នើថា នាពេលខាងមុខ វៀតណាមនិងហុងកុងនឹងពង្រឹងការជួបប្រាស្រ័យតាមទម្រង់ផ្សេងៗគ្នា រវាងភ្នាក់ងាររដ្ឋាភិបាល សហគ្រាសនិងប្រជាជននៃភាគីទាំងពីរ។ ក្នុងនោះ ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មខ្នាតធំរបស់ហុងកុងពង្រីកការវិនិយោគទុននៅក្នុងប្រទេស វៀតណាម ជាពិសេសក្នុងវិស័យដឹកជញ្ផូន កសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបន្លាសអេឡិចត្រូនិច ឧស្សាហកម្មឧបត្ថម្ភ ការកែច្នៃ ហិរញ្ញវត្ថុ ធនាគារ ហើយចូលរួមយ៉ាងសកម្មក្នុងការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋផងដែរ។

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការសម្រេចរបស់រដ្ឋាភិបាលហុងកុងក្នុងការលើកលែងទិដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការរបស់វៀតណាម។ ស្របពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីបានស្នើរដ្ឋាភិបាលហុងកុងបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ទិដ្ឋាការសម្រាប់ពលរដ្ឋនិងអ្នកជំនួញវៀតណាមដែលមកហុងកុងដើម្បីធ្វើការ សិក្សានិងធ្វើអាជីវកម្មផង។

ក្នុងជំនួបទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jyrki Katainen នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងសកម្ម បង្កើនការយល់ដឹងទុកចិត្តគ្នាទៅវិញទៅមកកាន់តែមានប្រសិទ្ធភាពថែមទៀត។ បច្ចុប្បន្ន សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មលំដាប់ទីបួនរបស់វៀតណាម ដែលជាទីផ្សារនាំចេញធំបំផុតទី ២ និងជាវិនិយោគិនដ៏សំខាន់របស់វៀតណាម។ ស្តីពីបញ្ហាសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យគណៈកម្មាធិការអឺរ៉ុប បន្តផ្តោតការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ គាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីរ៉ូម៉ានីលោកស្រី Ana Birchall នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា​ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងជាមួយមិត្តភក្តិប្រពៃណីនៅតំបន់អឺរ៉ុបភាគកណ្តាល ព្រមទាំងអបអរសាទររូម៉ានីដែលទទួលយកតំណែងជាប្រធានគណៈកម្មាការអឺរ៉ុប នៅ រយៈពេល៦ ខែដំបូងនៃឆ្នាំ ២០១៩ និងស្នើឲ្យ រ៉ូម៉ានីជំរុញ EU ចុះហត្ថលេខានិងផ្តល់សច្ចាប័នយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។

នៅក្នុងជំនួបជាមួយអគ្គលេខាធិការ OECD លោក Angel Gurria នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍ OECD ក្នុងការសំរបសំរួលការកសាងរបាយការណ៏ជាតិសម្រាប់ពិនិត្យឡើងវិញច្រើនវិមាត្រ សម្រាប់វៀតណាម ដោយលើកឡើងថារបាយការណ៍នេះនឹងត្រូវបញ្ចប់នៅឆ្នាំ ២០១៩ ដើម្បីបម្រើការតម្លៃសរុបអំពីការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដំណាក់កាល ២០១១-២០២០ និងការកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់វៀតណាម ដំណាក់កាល ២០២១-២០៣០។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Joe Kaeser ប្រធានសម្ព័ន្ធក្រុមហ៊ុន Siemens ( រូបថត: TTXVN)

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសន្ទនាជាមួយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនធំៗ ជាច្រើន ដូចជាក្រុមហ៊ុន Siemens, Qualcomn, Google, Total, Allianz, JBIC, GE, Prudential ជាដើម។ ជាពិសេសលោកបានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំៗជាច្រើន នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងនាំមកនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅជុំវិញពិភពលោក។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Joe Kaeser ប្រធានសម្ព័ន្ធក្រុមហ៊ុន Siemens ( រូបថត: TTXVN)

នេះគឺជាឱកាសដ៏ល្អសម្រាប់វៀតណាមដើម្បីប្រកួតប្រជែងតាមរយៈភាពច្នៃប្រឌិតដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ភាពជាសហ គ្រិន លើកកម្ពស់គុណភាពធនធានមនុស្សនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្ត្រីបានសន្យាថា វៀតណាមនឹងកែលម្អដោយឥតឈប់ឈរនិងបង្កើតបរិយាកាសធុរកិច្ចអំណោយផលឈានដល់អភិក្រមស្តង់ដារអន្តរជាតិ ជាពិសេស សហការយ៉ាងជិតស្និទ្ធជាមួយ សហគមន៍ពាណិជ្ជកម្មដើម្បីលុបបំបាត់ឧបសគ្គចំពោះការច្នៃប្រឌិត៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត