នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញនិងឯកអគ្គរដ្ឋទូតទេសចរវៀតណាម

12:34 | 01/11/2018

នារសៀលថ្ងៃទី ៣១ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាម លោក Wojciech Gerwel មកសម្តែងការគួរសម។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញ (រូបថតៈ Chinhphu.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ជាមួយនឹងបទពិសោធបំពេញការងារអស់រយៈពេលជាច្រើនឆ្នាំនៅប្រទេសវៀតណាមក្នុងនាមជាទីប្រឹក្សាពាណិជ្ជកម្មមក លោក Wojciech Gerwel នឹងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឡើងកម្ពស់ថ្មី។

ចំណែកឯកអគ្គរដ្ឋទូតប៉ូឡូញ លោក Wojciech Gerwel បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាមដ៏ស្រស់សោភា និងបានឲ្យដឹងថា អ្នកការទូតប៉ូឡូញ សុទ្ធតែសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងបានឃើញច្បាស់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងនូវភារកិច្ចអាទិភាពនិងវិស័យនានាសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងអំឡុងពេលនៃអាណត្តិរបស់ខ្លួន គឺកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច អប់រំនិងវប្បធម៌។ ឯកអគ្គរដ្ឋទូតមានបំណងប្រាថ្នាចង់សហការយ៉ាងជិតស្និទ្ធរវាងស្ថានទូតនិងបណ្តាក្រសួងស្ថាប័ននិងតំបន់នានា ទូទាំងប្រទេសវៀតណាមតែម្តង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតទេសចរវៀតណាម (រូបថតៈ Chinhphu.vn)

ក្នុងជំនួបជាមួយលោក Greg Norma ជនជាតិអូស្ត្រាលីម្នាក់ ដែលទើបបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម​លោក Nguyen Ngoc Thien តែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម អាណត្តិ២០១៨-២០២១ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាម​ដាក់ចេញគោលដៅបង្កើនកំណើនភ្ញៀវទេសចរឲ្យកើនឡើង៣០%ក្នុងមួយឆ្នាំ ដើម្បីនាំឧស្សាហកម្មទេសចរណ៍នៅវៀតណាមក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងជួយបង្កើនកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាវៀតណាម និងរួមចំណែកក្នុងការផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមទៅកាន់ពិភពលោក៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត