យុគសម័យ - នាព្រឹកថ្ងៃទី២៧ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសវនាការជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងឱកាសអញ្ជើញមកវៀតណាម ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-ស.ប.ប.កូរ៉េ លើកទី២ ដែលបានប្រារព្ធក្នុងថ្ងៃទី២៧និង ២៨ ខែកុម្ភៈនៅរដ្ឋធានីហាណូយ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈ VGP/Nhat Bac)
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមរិក លោក Donald Trump (រូបថតៈ VGP/Nhat Bac)
អញ្ជើញចូលរួមក្នុងជំនួបនេះជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នៅមានវត្តមានរបស់សមាជិករដ្ឋាភិបាល (រូបថតៈ VGP/Nhat Bac)
រូបថតៈ VGP/Nhat Bac
ទិដ្ឋភាពនៃជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈ VGP/Nhat Bac)
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងប្រធានាធិបតីអាមរិក លោក Donald Trump បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន៖ ក្រុមហ៊ុន Vietjet ទិញយន្តហោះ Boeing 737 MAX ចំនួន ១០០ គ្រឿង និងបានចុះហត្ថលេខាលើកិច្ចសន្យាប៉ូលាម៉ាគ្រឿងម៉ាស៊ីនយន្តហោះជាមួយ General electric; ក្រុមហ៊ុន Bamboo Airways ទិញយន្តហោះ ៧៨៩-៩ Dreamliner ចំនួន១០ គ្រឿង (រូបថតៈ VGP/Nhat Bac)
សូមគូសបញ្ជាក់ថា នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីចូលរួមិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ លើកទី ២ នៅទីក្រុងហាណូយ ជាមួយប្រធានស.ប.ប.កូរ៉េ លោក Kim Jong-un និងមានសកម្មភាពទ្វេភាគីមួយចំនួនជាមួយវៀតណាម។
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)




មតិពីមិត្តអ្នកអាន