អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith

00:54 | 14/05/2019

នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ បានប្រព្រឹត្តទៅជំនួបសន្ទនារវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith។

ទិដ្ឋភាពនៃជំនួបសន្ទនារវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith (រូបថតៈ TTXVN)

នៅឯជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ ដោយឈរលើមូលដ្ឋាននៃការពង្រីកស្មារតីឯករាជ្យ ភាពម្ចាស់ការ និងឆន្ទៈមោះមុត ខ្លួនទីពឹងខ្លួន ជាពិសេស ពង្រីកឧត្តមភាពរបស់ប្រទេសនីមួយៗ ឈរលើគោលការណ៍សមភាព មានផលប្រយោជន៍ជូនគ្នាទៅវិញទៅមក និងផ្តល់អាទិភាពនិងការលើកទឹកចិត្តគ្នាទៅវិញទៅមក ស្របតាមធម្មជាតិនៃទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាព បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ រក្សាការជួបប្រាស្រ័យកម្រិតខ្ពស់ជាប្រចាំ ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងពង្រីកទំនាក់ទំនងនិងសមាហរណកម្មអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ រក្សាស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ ដើម្បីកសាងខ្សែព្រំដែនដែលមានស្ថិរភាពនិងនិរន្តរភាពរវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានសម្តែងនូវការពេញចិត្តដោយឃើញថា វៀតណាមនិងឡាវមានជំហររួបរួមលើបញ្ហាអន្តរជាតិនិងតំបន់។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ក្នុងបរិបទនៃស្ថានភាពបច្ចុប្បន្នមានបម្រែបម្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញ ភាគីទាំងពីរនឹងបន្តធ្វើការសម្របសម្រួលទាន់ពេលវេលាមានប្រសិទ្ ធិភាពនិងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន អង្គការសហប្រជាជាតិនិងបណ្តាយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ ទន្លេមេគង្គជាដើម។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនៅសមុទ្រខាងកើត; គាំទ្រនូវតួនាទីនិងគោលការណ៍នានារបស់អាស៊ាន; ឯកភាពជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២; រួមជាមួយភាគីពាក់ព័ន្ធអនុវត្តន៍ពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងករណ៍រួម ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។ ក្នុងឱកាសនោះដែ រអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលបានគាំទ្រវៀតណាមឱ្យឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិដំណាក់កាល២០២០-២០២១ និងធ្វើជាប្រធាន អាស៊ាននៅឆ្នាំ ២០២០ ខាងមុខ។

បន្ទាប់ពីកិច្ចសន្ទនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញជាសាក្សី ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៩រវាងក្រសួងស្ថាប័នមួយចំនួននៃប្រទេសទាំងពីរផងដែរ៕


(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត