យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ២១ ខែឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយទេសាភិបាលស្តីពីក្រុង Saint Petersburg លោក Beglov A.D នៅវិមាន Smolnyi ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងទេសាភិបាលស្តីទី Saint Petersburg លោក Beglov A.D (រូបថតៈ VGP/Quang Hieu)
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង ទីក្រុង Saint Petersburg និងបណ្ដាខេត្តនានារបស់វៀតណាដែលត្រូវបានរក្សាជាប្រចាំ និងមានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើននៅក្នុងតំបន់ដែលសមស្របទៅតាមតម្រូវការអភិវឌ្ឍន៍នៃភាគីនីមួយៗ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាល វៀតណាមជានិច្ចកាលឧបត្ថម្ភដល់បណ្ដាតំបន់ក្នុងប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅ មកលើគ្រប់វិស័យ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវការពេញចិត្តចំពោះការដែល តំបន់នានារបស់វៀតណាមនិង Saint Petersburg បានសម្របសម្រួលនូវសកម្មភាពមានអត្ថន័យជាច្រើន ក្នុងក្របខ័ណ្ឌនៃឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម ដើម្បីរួមចំណែក រឹតបន្តឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស គឺការលើកតម្កើងលោកប្រធានហូជីមិញ ក៏ដូចជាការអប់រំសម្រាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរផងដែរ។ នាឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងអំណរគុណ ចំពោះរដ្ឋអំណាចទីក្រុង Saint Petersburg ដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់សហគមន៍ជនវៀតណា នៅ Saint Petersburg តែម្តង។
ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)
ចំណែកឯទេសាភិបាលស្តីទីនៃទីក្រុង Saint Petersburg បានសម្តែងនូវការសប្បាយរីករាយ ដែលបានទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីវៀតណាមក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីលើកនេះ ព្រមទាំងអះអាងថា ទីក្រុង Saint Petersburg ជានិច្ចកាល គោរពនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី របស់ប្រជាជាតិទាំងពីរ ដែលនឹងមានសកម្មភាពជាច្រើនថែមទៀត ដើម្បីលើកតម្កើងលោកប្រធានហូជីមិញ ក្នុងឱកាស ៩៥ ឆ្នាំ ដែលលោកបានទៅកាន់រុស្ស៊ីជាលើកដំបូង និងរយៈពេល៥០ឆ្នាំ នៃមរណភាពរបស់លោក។
លោក Beglov A.D បានសម្តែងនូវក្តីសង្ឃឹមថា ផ្លូវហោះហើរត្រង់រវាងទីក្រុង Saint Petersburg និងទីក្រុងហូជីមិញនឹងត្រូវបង្កើតឡើងនាពេលឆាប់ៗខាងមុខនេះ នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជូនពរបណ្ដាថ្នាក់ដឹកនាំនិងប្រជាជននៃទីក្រុង Saint Petersburg ទទួលបានជោគជ័យថ្មីជាច្រើន រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងរុស្ស៊ីផងដែរ៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន