ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាតិកាហ្សាក់ស្ថាន Nurlan Nigmatulin

21:58 | 08/04/2019 (ប្រភព៖ vovworld.vn)

នៅថ្ងៃត្រង់ ថ្ងៃទី ៨ ខែមេសា នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៤០ នៅទីក្រុងដូហានៃប្រទេសកាតានោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាតិកាហ្សាក់ស្ថាន Nurlan Nigmatulin ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាតិកាហ្សាក់ស្ថាន Nurlan Nigmatulin

ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យភាគីទាំងពីរ ត្រូវជំរុញកិច្ចសហប្រតិបត្តិកាលើវិស័យរអាកាសចរណ៍។ ទន្ទឹមនឹងនោះដែរ ត្រូវអនុវត្តការវាយតម្លៃជាក់ស្ដែងអំពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ដើម្បីជម្រុញបន្ថែមទៀតនូវប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀងនេះ ក៏ដូចជា ទាញយករាល់ផលប្រយោជន៍និងកាលានុវត្តន៍ដែលកិច្ចព្រមព្រៀងនេះនាំមមកសម្រាប់ទាំងវៀតណាមនិងកាហ្សាក់ស្ថាន។

លោក Nurlan Nigmatulin បានលើកច្បាស់ថា វៀតណាមជាដៃគូដ៏សំខាន់មួយរបស់កាហ្សាក់ស្ថានក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រទេសទាំងពីរបានរៀបចំកិច្ចសន្ទនាជាច្រើន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តដោយឃើញថា ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងកាហ្សាក់ស្ថានមិនសមស្របនឹងសក្តានុពលនិងបំណងប្រាថ្នារបស់ភាគីទាំងពីរនោះឡើយ។ ពោលគឺ ក្នុងឆ្នាំ ២០១៧ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ជិត ៥៤៣ លានដុល្លារអាមេរិក៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត