យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារជាមួយសភាអឺរ៉ុប (EP) នារសៀលថ្ងៃទី ៣ ខែមេសា (យប់ថ្ងៃដដែលតាមម៉ោងវៀតណាម) នៅរដ្ឋធានី Brussels នៃព្រះរាជាណាចក្របែលហ្ស៉ិក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានគណៈកម្មការពាណិជ្ជកម្មអន្ដរជាតិរបស់ EP លោក Bernd Lange។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្ដរជាតិ លោក Bernd Lange (រូបថតៈ TTXVN)
ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមកំពុងផ្តោតលើការអនុវត្តរាល់កិច្ចសន្យាដែលបានចែងក្នុងកិច្ចព្រមព្រៀង EVFTA ដោយសុឆន្ទៈនិងមានសកម្មភាពជាក់ស្តែង។ នៅក្នុងកិច្ចប្រជុំខែឧសភារដ្ឋសភាវៀតណាមនឹងពិចារណាលើការកែប្រែក្រមព្រហ្មទណ្ឌដើម្បីឱ្យបានកាន់តែប្រសើរជាងតាមបទដ្ឋានការងារអន្តរជាតិ។ លោកស្រីប្រធានរដ្ឋសភាវៀតណាម ចង់ឱ្យប្រធានគណៈកម្មការពាណិជ្ជកម្មអន្ដរជាតិ គាំទ្រចំពោះការដាក់បញ្ចូលសំណុំឯកសារ EVFTA ចំនួន ២ និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) ជាអាទិភាពនៅក្នុងរបៀបវារៈរបស់ EP នៅដើមអាណត្តិថ្មីផងដែរ។
មានមតិឆ្លើយតបវិញ លោក Bernd Lange បានជម្រាបថា បច្ចុប្បន្ននេះ សហភាពអឺរ៉ុបកំពុងផ្តោតលើការដោះស្រាយនូវបញ្ហាមួយចំនួន ដូចជា Brexit។ ហេតុដូច្នេះដំណើរការនៃការចុះហត្ថលេខានិងការអនុម័តលើកិច្ចព្រមព្រៀង EVFTA ត្រូវយឺតយ៉ាវបន្តិច។ ថ្វីត្បិតដូច្នេះក៏ដោយ ប៉ុន្តែ EP បានត្រៀមខ្លួនជាស្រេច និងរៀបចំគំរោងជាក់ស្តែងសម្រាប់ការចុះហត្ថលេខានិងអនុម័តលើ EVFTA ។ លោក Bernd Lange បានឲ្យដឹងថែមទៀតថា ការចុះហត្ថលេខានិងការអនុម័តលើ EVFTA អាចនឹងធ្វើឡើងនៅខែមិថុនានិងខែកក្កដាខាងមុខ ពោលគឺ EP បានបញ្ចប់ការបោះឆ្នោតនិងចាប់ផ្តើមអាណត្តិថ្មី៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន