Trending now
វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់ប្រទេសវៀតណាម
យុគសម័យ - រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បាននិយាយថា វៀតណាមបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ៣៤ លានដូស ហើយចំនួនវ៉ាក់សាំងបានចាក់ជូនប្រជាជនជាង ២៧ លានដូស។ តាមការគ្រោងទុក រហូតដល់ដំណាច់ឆ្នាំ២០២១ វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់វៀតណាម។
គាំទ្រជនពិការឱ្យទទួលបានព័ត៌មានក្នុងស្ថានភាពមានការីករាលដាលនៃជំងឺ Covid-19
យុគសម័យ - ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលជប៉ុន គេហទំព័រ E-Health និង nCoV របស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន - ក្រសួងសុខាភិបាលបានធ្វើឱ្យប្រសើរឡើងដោយបង្កើនការប្រើប្រាស់សម្រាប់់ក្រុមអ្នកប្រើប្រាស់ ជាពិសេសជនពិការ។
រដ្ឋធានី Ha Noi បានបិទផ្សាយជាសាធារណបញ្ជីលេខទូរស័ព្ទបន្ទាន់ជំងឺ Covid-19
យុគសម័យ - មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ហាណូយទើបតែបានបិទផ្សាយជាសាធារណបញ្ជីលេខទូរស័ព្ទបន្ទាន់សម្រាប់ជំងឺ Covid-19 នៅក្នុងរដ្ឋធានី ហាណូយ ដើម្បីជួយប្រជាជនឆ្លើយសំណួរនិងបញ្ហាទាក់ទងនឹងសុខភាព ទទួលយោបល់មតីរបស់ប្រជាជននិងរាយការណ៍អំពីស្ថានភាពសុខាភិបាល ជួយសង្គ្រោះបន្ទាន់
វៀតណាមដាក់ឲ្យដំណើរការសៀវភៅអេឡិចត្រូនិកស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
យុគសម័យ - សៀវភៅអេឡិចត្រូនិកដៃដំបូងស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ត្រូវបានក្រសួងព័ត៌មាននិងទូរគមនាគមនិងក្រសួងសុខាភិបាលបានដាក់ឱ្យដំណើរការ ក្នុងសហគមន៍តាមអាស័យដ្ឋាន covid19.mic.gov.vn។
ពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.៨០០ ដូសដែលបរិច្ចាគដោយសាធារណរដ្ឋឆែក
យុគសម័យ - នាព្រឹកថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ ពិធីប្រគល់វ៉ាក់សាំង AstraZeneca និង Moderna ចំនួន ២៥០,៨០០ ដូសដែលឧបត្ថម្ភដោយរដ្ឋាភិបាលឆែកដល់ប្រទេសវៀតណាមបានធ្វើឡើង នៅក្រសួងសុខាភិបាល។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Truong Quoc Cuong - អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានទទួលចំនួនវ៉ាក់សាំងនេះ។
ស្នើឲ្យក្រសួងសុខាភិបាលវៀតណាមអនុម័តលើវ៉ាក់សាំងបង្ការ Covid-19 ចំនួន២ប្រភេទរបស់អាមេរិកនិងរុស្ស៊ី
រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានបញ្ជាក់ ថាក្នុងឆ្នាំ២០២១ ក្រសួងនឹងធានាចំនួនវ៉ាក់សាំងចំនួន៩០លានដូសមកពីប្រភពផ្គត់ផ្គង់ ផ្សេងៗគ្នា។
កម្ពុជាកត់ត្រាពលករចំនួន ១២.០០០ នាក់ដែលបានវិលត្រឡប់មក់កាន់មាតុភូមិវិញពីថៃ ហើយខិតខំដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ
យុគសម័យ - កម្ពុជាបានកត់ត្រាពលករចំណាកស្រុកចំនួន ១២.០០០ នាក់ដែលបានវិលត្រឡប់មកកាន់មាតុភូមិវិញពីថៃក្នុងរយៈពេល ២០ ថ្ងៃចុងក្រោយនេះ។ ក្នុងចំណោមមនុស្សនេះ មានអ្នកចំនួន ២៧ នាក់ត្រូវបានបញ្ជាក់ថាមានវីរុសកូរ៉ូណា។
ពិចារណាបញ្ឈប់ការហោះហើរពីតំបន់ដែលមានវីរុស Sars-CoV-2 ប្រភេទថ្មី
យុគសម័យ - រដ្ឋមន្រ្តី ប្រធានការិយាល័យរដ្ឋាភិបាលលោក Mai Tien Dung បានឱ្យដឹងថា ប្រឈមមុខនឹងការវិវត្តន៍ដែលមិនអាចទាយទុកជាមុនបាននៃជំងឺរាតត្បាត Covid-19 ក្រសួងសុខាភិបាលវៀតណាមបានធ្វើសំណើខាងលើ។ ដោយផ្អែកលើសំណើរបស់ក្រសួងសុខាភិបាល រដ្ឋាភិបាលកំពុងដោះស្រាយនិងពិចារណាលើវាដោយប្រុងប្រយ័ត្ន។
ក្រសួងសុខាភិបាលប្រកាសពីជោគជ័យក្នុងការទប់ស្កាត់ មិនឲ្យមានការចម្លងកូវីដ១៩ថ្មី ក្នុងប្រទេស និងសហគមន៍ កំលុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រោមវិធានការរបស់សម្
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសពីភាពជោគជ័យ ក្នុងការទប់ស្កាត់បាននូវការចម្លងជំងឺកូវីដ១៩ថ្មី ចូលក្នុងប្រទេសកម្ពុជា និងសហគមន៍ ក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រោមការដឹកនាំ និងវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលផ្តល់រថយន្តសង្គ្រោះ ១០ គ្រឿងដល់កម្ពុជា
ក្រសួងសុខាភិបាលបានទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ១០ គ្រឿង ពីដៃគូអភិវឌ្ឍន៍របស់ខ្លួន ដែលជាផ្នែកមួយនៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ដែលបានឧបត្ថម្ភថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី អាល្លឺម៉ង់ សាធារណរដ្ឋកូរ៉េ និងធនាគារពិភពលោក។
ក្រសួងសុខាភិបាលកម្ពុជាបង្កើនវិធានការគ្រប់គ្រងនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ចាមដើម្បីបង្កើនវិធានការគ្រប់គ្រងនិងទប់ស្កាត់នឹងជជំងឺរាតត្បាត COVID-19 ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីការពារកុំអោយជំងឺរាតត្បាតនេះឆ្លងចូលក្នុងសហគមន៍។
ការផ្សព្វផ្សាយសារ “អ្នកនៅតែស្រស់ស្អាតនៅពេលពាក់ម៉ាស់”
យុគសម័យ - នៅក្នុងសកម្មភាពជាបន្តដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការ “ជំនឿនៃជ័យជំនះ” នាថ្ងៃទី ២៦ ខែសីហា ក្រសួងសុខាភិបាលវៀតណាមបានផ្សព្វផ្សាយសារនិងឈុតរូបថា “អ្នកនៅតែស្រស់ស្អាតនៅពេលពាក់ម៉ាស់”។
ក្រសួងសុខាភិបាលវៀតណាមផ្សាយចេញនូវ វីដេអូឃ្លីប (MV) «ភាពជឿជាក់របស់វៀតណាម» ដើម្បីគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយឃោសនាអំពី «ជំនឿទុកចិត្តលើជ័យជំនះ»
យុគសម័យ - បទចម្រៀងក្រោមចំណោងជើងថា « «ភាពជឿជាក់របស់វៀតណាម» ត្រូវបានផ្សាយចេញដោយមានបំណងបញ្ជូនសារនៃចំណងសាមគ្គីភាពនិងអំពាវនាវឱ្យប្រជាជនបង្កើតទម្លាប់សមរម្យ ដើម្បីរួមរស់ជាមួយគ្នាប្រកបដោយសុវត្ថិភាពក្នុងស្ថានភាពធម្មតាថ្មីមួយ ដើម្បីសំរេចគោលដៅពីរទន្ទឹមគ្នាប្រកបដោយប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និង ស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ខណៈរកឃើញករណីថ្មីជាបន្តបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន៖ ទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកកម្ពុជា ត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល
តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសនៅពេលពិនិត្យសុខភាពរួចហើយ អនុញ្ញាតឱ្យរស់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង និងសម្រាប់អ្នកដទៃផង»។
ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ២០ ម៉ឺន ដល់ក្រសួងសុខាភិបាលប្រទេសឡាវ
យុកសម័យ - នារសៀលថ្ងៃទី ១៥ ខែកក្កដា លោកសាស្ត្រាចារ្យ បណ្ឌិតNguyen Thanh Long រដ្ឋមន្រ្តីស្តីទី ក្រសួងសុខាភិបាលបានប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ២០ម៉ឺន ដល់ក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីគាំទ្រប្រទេសនេះ ក្នុងការបង្ការនិងគ្រប់គ្រងការរាតត្បាត Covid-19 ។
មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩”ប្រគល់ថវិកា៥ម៉ឺនដុល្លារដល់ ក្រសួងសុខាភិបាលនិងមន្ទីរពេទ្យ៣
អស់រយៈពេល២ខែកន្លងទៅ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺ កូវីដ ១៩ បានបញ្ចប់ព្រមទាំងបានស្វែងរកថវិកាបានសរុប៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងជំងឺកូវីដ១៩។ ថវិកានេះបានមកពីការចូលរួមគាំទ្រពីសំណាក់អតិថិជនមិត្តហ្វូនទាំងអស់ ដែលមិត្តហ្វូននឹងបរិច្ចាកទឹកប្រាក់ចំនួន ១០០០ រៀលនៅពេលដែលអតិថិជនបានទាញយកកម្មវិធី eMoney និង Mocha App ដោយឥតគិតថ្លៃ។
រដ្ឋមន្រ្តីសុខាភិបាល៖ កម្ពុជាមិនបានអត្តនោម័ត ហើយត្រូវត្រៀមខ្លួនជានិច្ចដើម្បីប្រឆាំងនឹងរលកទីពីរនៃការផ្ទុះជំងឺរាតត្បាត COVID-19
គិតត្រឹមថ្ងៃទី ១៦ ខែឧសភា អ្នកឆ្លងជំងឺរាតត្បាត COVID-19 ចុងក្រោយនៅកម្ពុជាបានជាសះស្បើយហើយ ខណៈកម្ពុជាបន្តគ្មានអ្នកឆ្លងថ្មី។ ទោះជាយ៉ាងណាក៏ដោយក្រសួងសុខាភិបាលមិនបានបន្ធូរបន្ថយការប្រុងប្រយ័ត្នទេ ហើយកំពុងត្រៀមខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទីពីរនៃការផ្ទុះជំងឺរាតត្បាត COVID-19
ក្រសួងសុខាភិបាលមិនទាន់ពិចារណាការប្រកាសអំពីការបញ្ចប់នៃជំងឺរាតត្បាត COVID-19
យុគសម័យ - យោងតាមបទប្បញ្ញត្តិបច្ចុប្បន្នស្តីពីការប្រកាសអំពីការបញ្ចប់ជំងឺរាតត្បាត ប្រសិនបើបន្ទាប់ពី ២៨ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកជំងឺចុងក្រោយពីសហគមន៍ត្រូវបានដាក់នៅដាច់ដោយឡែក ហើយគ្មានអ្នកជំងឺថ្មី ក្រសួងសុខាភិបាលអាចពិចារណាការប្រកាសអំពីការបញ្ចប់នៃជំងឺរាតត្បាត។
ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមប្តេជ្ញាបន្តគាំទ្រដល់ប្រទេសឡាវក្នុងការប្រឆាំងនឹងជំងឺ Covid-19
យុគសម័យ- នាថ្ងៃទី ៧ ខែមេសា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ក្រសួងសុខាភិបាលវៀតណាមបានសន្យាថា បន្តគាំទ្រក្រសួងសុខាភិបាលឡាវនូវឧបករណ៍វេជ្ជសាស្រ្ត ដូចជា ឧបករណ៍ធ្វើតេស្តជំងឺ Covid-19 ម៉ាស់វេជ្ជសាស្ត្រ សម្លៀកបំពាក់ការពារជំងឺរាតត្បាត។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។