រដ្ឋមន្រ្តីសុខាភិបាល៖ កម្ពុជាមិនបានអត្តនោម័ត ហើយត្រូវត្រៀមខ្លួនជានិច្ចដើម្បីប្រឆាំងនឹងរលកទីពីរនៃការផ្ទុះជំងឺរាតត្បាត COVID-19

10:20 | 17/05/2020 (សរុបដោយសាមេត)

គិតត្រឹមថ្ងៃទី ១៦ ខែឧសភា អ្នកឆ្លងជំងឺរាតត្បាត COVID-19 ចុងក្រោយនៅកម្ពុជាបានជាសះស្បើយហើយ ខណៈកម្ពុជាបន្តគ្មានអ្នកឆ្លងថ្មី។ ទោះជាយ៉ាងណាក៏ដោយក្រសួងសុខាភិបាលមិនបានបន្ធូរបន្ថយការប្រុងប្រយ័ត្នទេ ហើយកំពុងត្រៀមខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទីពីរនៃការផ្ទុះជំងឺរាតត្បាត COVID-19

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រាប់​អ្នកកាសែត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«[​យើង​] នៅតែ​ធ្វើការ ចង់​ធ្វើការ​ឲ្យ​ច្រើនជាង​មុន​ផង ដើម្បី​កុំ​ឲ្យ​មករ​លក​ទី​ពីរ [​នៃ​ជំងឺ​កូ​វីដ​១៩] ទៀត​»​។ លោក ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ជូន​ដំណើរ​អ្នកជំងឺ​កូ​វីដ​១៩​ចុងក្រោយ​គេ ដែល​ទើបនឹង​ជាសះស្បើយ វិលត្រឡប់​ទៅផ្ទះ​វិញ​។​

​លោក​រដ្ឋមន្ត្រី បន្តថា កម្ពុជា អាច​គ្រប់គ្រង​បាន​ចំពោះ​អ្នកជំងឺ​កូ​វីដ​១៩ ទាំង​១២២​នាក់ រហូត​ព្យាបាល​ពួកគេ ឲ្យ​ជាសះស្បើយ​ទាំងអស់គ្នា​។ លោក មានប្រសាសន៍​នៅ​ចំពោះមុខ​អ្នកកាសែត​ថា​៖«​យើង ត្រូវយក​ការរៀនសូត្រ​ពី​ការគ្រប់គ្រង [​លើ​អ្នកជំងឺ​] ១២២​នាក់​នេះ ដើម្បី​បន្តការងារ​យើង​ត​ទៅមុខទៀត ពង្រឹង​ការងារ​ត​ទៅមុខទៀត ដើម្បី​កុំ​ឲ្យ​មានការ​ចម្លង ឬមួយ​បើ​មានការ​អី យើង​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​។ នេះ​ជា​ជំហាន​នៃ​ការរៀនសូត្រ​-​ដក​ពិសោធ​របស់​យើង​»​។​

​រដ្ឋមន្ត្រី​សុខាភិបាល ថ្លែងថា ភាគច្រើន​នៃ​អ្នកជំងឺ​កូ​វីដ​១៩ គឺ​នាំចូល​មកពី​ក្រៅប្រទេស ដូច្នេះ រដ្ឋាភិបាល​កម្ពុជា នៅតែ​ត្រួតពិនិត្យ​គ្រប់​ច្រកចេញចូល និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការធ្វើដំណើ​ចូលមក​របស់​ភ្ញៀវ​បរទេស​។ លើសពីនេះ លោក បន្ត​អំពាវនាវ​ឲ្យ​ប្រជាជន រក្សា​អនាម័យ​និង​ការពារ​កុំ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

​ព្រោះតែ​បារម្ភ​នឹង​រលក​ទី​ពីរ​នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ ទើប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់​ឲ្យ​បើក​សាលារៀន​ឡើងវិញ​។ នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ប្រមុខ​រដ្ឋាភិបាល បង្ហាញ​ក្តីបារម្ភ​ថា​៖«​ក្រែងលោ​ផ្ទុះ​ឡើងវិញ ហើយ​ទប់ស្កាត់​លែង​បាន ជាពិសេស​ការស្នើសុំ​ឲ្យ​បើក​សាលា​ឡើងវិញ គឺ​មិនគួរ​ប្រញាប់ប្រញាល់​ក្នុង​ការបើក​ទេ​...​ប្រសិនបើ​វា​ចូលក្នុង​សាលា គឺ​វា​ស្មើនឹង​ការចូល​ក្នុង​សហគមន៍​តែម្តង​»​។

​ចំណែក​អាជីវកម្ម​នានា ដូចជា ក្លិប​កម្សាន្ត រោងកុន ខារ៉ាអូខេ ប៊ី​ហ្កា​ឌិន កាស៊ីណូ កន្លែង​ម៉ាស្សា​-​ស្ប៉ា និង កន្លែង​ហាត់ប្រាណ ជាដើម ក៏​រដ្ឋាភិបាល មិនទាន់​អនុញ្ញាត​ឲ្យ​បើក​វិញ​ដែរ​។

​នាយករដ្ឋមន្ត្រី ក៏​ដូច​រដ្ឋមន្ត្រី​សុខាភិបាល​ដែរ គឺ​នៅតែ​ទទូច​កុំ​ឲ្យ​ប្រជាជន មើលស្រាល​ចំពោះ​ជំងឺ​កូ​វីដ​១៩ ថ្វីបើ​ពេលនេះ ហាក់​មាន​សភាព​ធូរស្បើយ​ខ្លាំង​ក៏ដោយ​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព