ក្រសួងសុខាភិបាលមិនទាន់ពិចារណាការប្រកាសអំពីការបញ្ចប់នៃជំងឺរាតត្បាត COVID-19

13:58 | 12/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - យោងតាមបទប្បញ្ញត្តិបច្ចុប្បន្នស្តីពីការប្រកាសអំពីការបញ្ចប់ជំងឺរាតត្បាត ប្រសិនបើបន្ទាប់ពី ២៨ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកជំងឺចុងក្រោយពីសហគមន៍ត្រូវបានដាក់នៅដាច់ដោយឡែក ហើយគ្មានអ្នកជំងឺថ្មី ក្រសួងសុខាភិបាលអាចពិចារណាការប្រកាសអំពីការបញ្ចប់នៃជំងឺរាតត្បាត។

បុគ្គលិកសុខាភិបាលអនុវត្តយកគំរូតេស្តវីរុស SARS-CoV-2 បណ្តាលឱ្យមានជំងឺរាតតក្បាត Covid-19 នៅក្នុងភូមិ Ha Loi, ឃុំ Me Linh, ទីក្រុងហាណូយ។

យោងតាមលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc វៀតណាមបានគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 យ៉ាងល្អ ហើយមិនឱ្យវាឆ្លងនៅក្នុងសហគមន៍ ព្រមជាមួយគ្នានេះ បន្ធូរបន្ថយវិធានការណ៍នានាដើម្បីប្រជាជននៅទូទាំងប្រទេសអាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញ ហើយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ក៏ដូចជាអនុវត្តគោលដៅពីរគឺជា៖ បង្ការទប់ស្កាត់នឹងជំងឺរាតត្បាតផង អភិវឌ្ឍសេដ្ឋកិច្ច - សង្គមផង។

យោងតាមបទប្បញ្ញត្តិបច្ចុប្បន្នស្តីពីការប្រកាសអំពីការបញ្ចប់ជំងឺរាតត្បាត ប្រសិនបើបន្ទាប់ពី ២៨ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកជំងឺចុងក្រោយពីសហគមន៍ត្រូវបានដាក់នៅដាច់ដោយឡែក ហើយគ្មានអ្នកជំងឺថ្មី ក្រសួងសុខាភិបាលអាចពិចារណាការប្រកាសអំពីការបញ្ចប់នៃជំងឺរាតត្បាត។

ទោះយ៉ាងណាក៏ដោយ នៅក្នុងបរិបនៃជំងឺរាតត្បាតនៅតែមានភាពស្មុគស្មាញនេះ បើយោងតាមអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Do Xuan Tuyen គិតត្រឹមថ្ងៃពេលនេះ ក្រសួងសុខាភិបាលមិនទាន់ពិចារណាការប្រកាសអំពីការបញ្ចប់នៃជំងឺរាតត្បាត COVID-19 ទេ។

លោក Tuyen បានមានប្រសាសន៍ថា “គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបានវាយតម្លៃថា វៀតណាមកំពុងគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ ហើយលទ្ធភាពនៃរលកទីពីរគឺតូចណាស់ ប៉ុន្តែគណៈកម្មាធិការជាតិដឹកនាំមិនបានពិចារណាអំពីពេលវេលានៃការប្រកាសពីការបញ្ចប់នៃជំងឺរាតត្បាត ដោយសារករណីឆ្លងថ្មីនៅទូទាំងពិភពលោកនៅតែមានច្រើន។ ក្រៅពីនេះ វៀតណាមកំពុងបន្តអនុវត្តការការពារពលរដ្ឋ ដោយនាំពលរដ្ឋវៀតណាមដែលជាប់គាំងនៅបរទេស ឬមានបំណងវិលត្រឡប់មកប្រទេសវិញ ហេតុដូច្នេះវានៅតែមានហានិភ័យនៃករណីឆ្លងថ្មីដែលកើតឡើង”។

ចែករំលែកមតិដូចគ្នាជាមួយអនុរដ្ឋមន្រ្តី Tuyen សាស្ត្រាចារ្យរង - បណ្ឌិត Nguyen Huy Nga អតីតប្រធាននាយកដ្ឋានសុខាភិបាលបំរុង ក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ត្រូវបន្តត្រួតពិនិត្យនិងតាមដានដើម្បីកិច្ចការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ការប្រកាសអំពីការបញ្ចប់នៃជំងឺរាតត្បាតគួរតែត្រូវបានពិចារណាយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងពីចិត្តវិទ្យាប្រធានបទ តោះតើយក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត