យុគសម័យ - នៅក្នុងសកម្មភាពជាបន្តដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការ “ជំនឿនៃជ័យជំនះ” នាថ្ងៃទី ២៦ ខែសីហា ក្រសួងសុខាភិបាលវៀតណាមបានផ្សព្វផ្សាយសារនិងឈុតរូបថា “អ្នកនៅតែស្រស់ស្អាតនៅពេលពាក់ម៉ាស់”។
យុទ្ធនាការ “ជំនឿនៃជ័យជំនះ” ដោយមានសារ“អ្នកនៅតែស្រស់ស្អាតនៅពេលពាក់ម៉ាស់”
ចែករំលែកអំពីអត្ថន័យពិសេសនៃសកម្មភាពនេះ លោក Nguyen Dinh Anh ប្រធានផ្នែកទំនាក់ទំនងនិងប្រកួតប្រឡងនៃក្រសួងសុខាភិបាលវៀតណាមបានមានប្រសាសន៍ថា៖ “ពាក់ម៉ាសទៀងទាត់នៅពេលចេញទៅក្រៅ ទៅកន្លែងសាធារណៈ ធ្វើដំណើរក្នុងចរាចរណ៍ ទៅដល់កន្លែងដែលមានមនុស្សច្រើន ទៅកន្លែងវេជ្ជសាស្ត្រ; អនុវត្តការរក្សាចម្ងាយ ២ ម៉ែជាដើម គឺជាវិធានការសាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺរាតត្បាត COVID-19។ យើងសង្ឃឹមថា អ្នកនឹងឆ្លើយតបនឹងការពាក់ម៉ាស់ជាមួយគ្នានិងផ្សព្វផ្សាយសារនេះដល់មនុស្សដែលនៅជុំវិញអ្នកនៅថ្ងៃនេះ”។
វិធានការពាក់ម៉ាស់ឱ្យបានទៀងទាត់និងត្រឹមត្រូវគឺជាសកម្មភាពតូចៗប៉ុន្តែនៅពេលបង្កើតទម្លាប់ វានឹងមានអត្ថន័យខ្លាំងណាស់ ដែលបង្ហាញពីមនសិការការពារសុខភាពសម្រាប់ខ្លួន គ្រួសារនិងមនុស្សនៅជុំវិញអ្នក។ ទន្ទឹមនឹងនេះ វាបង្ហាញពីសាមគ្គីភាពនិងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាម។
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)

មតិពីមិត្តអ្នកអាន