កម្ពុជាកត់ត្រាពលករចំនួន ១២.០០០ នាក់ដែលបានវិលត្រឡប់មក់កាន់មាតុភូមិវិញពីថៃ ហើយខិតខំដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ

11:32 | 12/01/2021 (បកប្រែដោយសាមេត)

យុគសម័យ - កម្ពុជាបានកត់ត្រាពលករចំណាកស្រុកចំនួន ១២.០០០ នាក់ដែលបានវិលត្រឡប់មកកាន់មាតុភូមិវិញពីថៃក្នុងរយៈពេល ២០ ថ្ងៃចុងក្រោយនេះ។ ក្នុងចំណោមមនុស្សនេះ មានអ្នកចំនួន ២៧ នាក់ត្រូវបានបញ្ជាក់ថាមានវីរុសកូរ៉ូណា។

កម្ពុជាកត់ត្រាពលករចំនួន ១២.០០០ នាក់ដែលបានវិលត្រឡប់មក់កាន់មាតុភូមិវិញពីថៃ ហើយខិតខំដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាលោក Or Vandine បាននិយាយថា ទីភ្នាក់ងារនេះកំពុងធ្វើការដើម្បីគ្រប់គ្រងរលកនៃពលករដែលវិលត្រឡប់មកកាន់ប្រទេសវិញពីប្រទេសថៃ។

យោងតាមកាសែត Khmer Times ពលករចំណាកស្រុកប្រមាណ ១២.០០០ នាក់បានវិលត្រឡប់មកកាន់ប្រទេសវិញពីប្រទេសថៃនៅចន្លោះថ្ងៃពីថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃទី ៩ ខែមករា។

រដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភអំពីចំនួនមនុស្សដែលបានរៀបរាប់ខាងលើនឹងនាំយកវីរុសកូរ៉ូណាចូលទឹកដីកម្ពុជា ជាពិសេសបន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺរាតត្បាតនៅខេត្តសាមុតសាខុន ប្រទេសថៃ។

គិតត្រឹមថ្ងៃទី ១១ ខែមករា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញមុនស្សចំនួន ២៧ ករណីឆ្លងវីរុស Covid-19 ក្នុងចំណោមរលកនៃជនចំណាកស្រុកដែលវិលត្រឡប់មកកាន់ប្រទេសវិញពីប្រទេសថៃ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Or Vandine បាននិយាយថា “ក្រសួងសុខាភិបាលកម្ពុជាកំពុងរឹតបន្តឹងការត្រួតពិនិត្យព្រំដែនជាបន្ទាន់។ យើងនឹងមិនអនុញ្ញាតឱ្យពលករដែលវិលត្រឡប់មកកាន់ប្រទេសវិញដោយខុសច្បាប់ឡើយ។”

យោងតាមទិន្នន័យពីសាកលវិទ្យាល័យចនហបគីនស៍ (សហរដ្ឋអាមេរិក) គិតត្រឹមថ្ងៃទី ១១ ខែមករាចំនួនករណីឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់ ៣៩១ ករណី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: zingnews.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត