គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលផ្តល់រថយន្តសង្គ្រោះ ១០ គ្រឿងដល់កម្ពុជា

12:43 | 07/09/2020

ក្រសួងសុខាភិបាលបានទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ១០ គ្រឿង ពីដៃគូអភិវឌ្ឍន៍របស់ខ្លួន ដែលជាផ្នែកមួយនៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ដែលបានឧបត្ថម្ភថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី អាល្លឺម៉ង់ សាធារណរដ្ឋកូរ៉េ និងធនាគារពិភពលោក។

ពិធី​ប្រគល់នេះ​ត្រូវបានដឹកនាំដោយលោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល

ពិធី​ប្រគល់នេះ​ត្រូវបានដឹកនាំដោយលោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល។

មានតំណាងមកពី​ស្ថានទូតអូស្ត្រាលី និងអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងធនាគារពិភពលោកបានចូលរួម។ យោងតាមក្រសួងសុខាភិបាល រថយន្តសង្គ្រោះបន្ទាន់នឹងត្រូវផ្តល់ជូនខេត្តចំនួន ១០ ក្នុងរាជធានី ដែលនិងត្រូវប្រើប្រាស់ដោយមន្ទីរពេទ្យខេត្ត និងមណ្ឌលសុខភាព។

លោក លោក ប៉ាប្លូ កាង ឯក​អគ្គរដ្ឋទូតអូស្ត្រាលី បាននិយាយថា អំណោយនេះគឺជាការបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់អូស្រ្តាលីចំពោះកម្ពុជា ចំពេលដែលការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបន្តថា៖ «នេះគឺជាពេលវេលាដ៏សំខាន់មួយ ហើយវាជាការបង្ហាញយ៉ាងល្អិតល្អន់អំពីរបៀបដែលយើងធានាថា ការឆ្លើយតបវិវត្តជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា គឺជាអាទិភាពនៃទំនាក់ទំនងទ្វេភាគីរបស់យើង»។

លោកមានប្រសាសន៍​ថា៖ «ប្រទេសអូស្រ្តាលីបានចូលរួមវិភាគទានចំនួន ៥០ លានដុល្លារអូស្រ្តាលីក្នុងរយៈពេល ៥ ឆ្នាំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។ យើងបានដាក់ពង្រាយថវិកាបានដោយភាពបត់បែន និងឆាប់រហ័ស តាមការស្នើសុំពីក្រសួងសុខាភិបាល ដើម្បីទិញសំភារៈចាំបាច់ដូចជារថយន្តសង្គ្រោះបន្ទាន់ទាំង ១០ និងបង្កើនសមត្ថភាពឆ្លើយតបរបស់ជំងឺកូវីដ-១៩ ក្នុងតំបន់។

លោក Benjamin Knoedler ភារៈធារី ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានអោយដឹងថា ការសាមគ្គីភាពមានសារៈសំខាន់ណាស់នៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយប្រទេសអាល្លឺម៉ង់និងឈរនៅជាមួយប្រទេសកម្ពុជា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

លោកបន្ដ​ថា៖ «យើងមានមោទនភាពដែលបានគាំទ្រដល់គម្រោង​គាំពារ​សុខភាព​សង្គមកិច្ចយ៉ាង
រឹងមាំនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារជនងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃជំងឺនេះ ។

នៅខែ​ឧសភាឆ្នាំ ២០១៦ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ត្រូវបានអនុម័តដោយក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារពិភពលោក ហើយគម្រោងនេះមានប្រសិទ្ធិភាពនៅខែវិច្ឆិកាឆ្នាំ ២០១៦។ ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតការច្នៃប្រឌិតនិងសមិទ្ធិផលនៃផែនការយុទ្ធសាស្ត្រ
វិស័យសុខាភិបាល (HSSP-1 និង HSSP-2) ដើម្បីធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាសុខភាពដែលមានគុណភាព ការពារអ្នកក្រីក្រដោយសារថ្លៃសេវាសុខភាពនៅកម្ពុជា និងដើម្បីផ្តល់នូវការឆ្លើយតបជាបន្ទាន់ និងមានប្រសិទ្ធិភាពក្នុងករណីមានវិបត្តិ ឬសង្គ្រោះបន្ទាន់៕​

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព