ក្រសួងសុខាភិបាលកម្ពុជាបង្កើនវិធានការគ្រប់គ្រងនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

15:32 | 04/09/2020 (សរុបដោយសាមេត)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ចាមដើម្បីបង្កើនវិធានការគ្រប់គ្រងនិងទប់ស្កាត់នឹងជជំងឺរាតត្បាត COVID-19 ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីការពារកុំអោយជំងឺរាតត្បាតនេះឆ្លងចូលក្នុងសហគមន៍។

Ảnh minh họa

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីវិធានការគ្រប់គ្រង នឹងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅខេត្តកំពង់ចាម។

លោកជំទាវវេជ្ជបណ្ឌិត ឱវណ្ណឌីក៏បានណែនាំដល់រដ្ឋបាលខេត្តត្រូវជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារការឆ្លងជំងឺកូវីដ-១៩ និងស្នើឱ្យប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាស និកជន និងគណៈកម្មការគ្រប់វត្ត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ទប់ស្កាត់កូវីដ-១៩ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាន៍ថា រដ្ឋបាលខេត្តនេះ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ឱ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយនូវសារាចរ ណែនាំរបស់ក្រសួងជំនាញរួចហើយ។

រដ្ឋបាលខេត្តកំពង់ចាមរៀបចំ មណ្ឌលចត្តាឡីស័កកម្រិត២នៅខេត្តមានចំនួន០២កន្លែង ទី១ អតីតសណ្ឋាគារមេគង្គមានបន្ទប់ចំនួន ៧១ បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កបានចំនួន ១៤២នាក់ និង ទី២ អាគារអន្តេវាសិក ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមចំនួន ៤០បន្ទប់ ដែលអាចដាក់មុខសញ្ញា ចត្តាឡីស័កកម្រិត២ចំនួន១២០នាក់។

ដោយឡែកគិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ពលរដ្ឋដែលទើបនឹងវិលត្រឡប់មកពីបរទេស និងបានស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ មានចំនួន ៤.២៩៦នាក់ ក្នុងនោះ បានផុតការតាមដានសុខភាព ចំនួន ៤.២១២នាក់ ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន