Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់ប្រទេសវៀតណាម

21:10 | 13/09/2021 ឌីណា

យុគសម័យ - រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បាននិយាយថា វៀតណាមបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ៣៤ លានដូស ហើយចំនួនវ៉ាក់សាំងបាន​ចាក់​ជូន​ប្រជាជនជាង ២៧ លានដូស។ តាមការគ្រោងទុក រហូតដល់ដំណាច់ឆ្នាំ២០២១ វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់វៀតណាម។

ពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.៨០០ ដូសដែលបរិច្ចាគដោយសាធារណរដ្ឋឆែក ពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.៨០០ ដូសដែលបរិច្ចាគដោយសាធារណរដ្ឋឆែក
បារាំងបរិច្ចាគវ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៦៧០.០០០ ដូសជូនដល់វៀតណាម បារាំងបរិច្ចាគវ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៦៧០.០០០ ដូសជូនដល់វៀតណាម
វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់ប្រទេសវៀតណាម
រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ លោក Nguyen Thanh Long។

យោងតាមលោករដ្ឋមន្ត្រីរូបនេះ ក្រសួងសុខាភិបាលបាននិងកំពុងចរចាជាមួយអង្គភាព ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ឆ្នាំ ២០២២ លើគោលការណ៍ធានាការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងមូលដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅនិងអនុវត្តការចាក់វ៉ាក់សាំងការពារតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ។

ក្រសួងសុខាភិបាលកំពុងពន្លឿនការនាំចូលថ្នាំ Remdesivir (១.៧ លានដូស) ដើម្បីព្យាបាលអ្នកជំងឺមានអាការៈមធ្យមនិងធ្ងន់ធ្ងរ ថែមទាំងបន្តនាំចូលថ្នាំព្យាបាលផ្សេងទៀត ដើម្បីព្យាបាលអ្នកជំងឺធ្ងន់កាត់បន្ថយការស្លាប់។

ក្រសួងសុខាភិបាលបានណែនាំឱ្យក្រុមហ៊ុនឱសថនាំចូលវត្ថុធាតុដើមនិងម្ចាស់ការផលិតដើម្បីត្រៀមខ្លួនរួច​ជាស្រេចសម្រាប់យុទ្ធសាស្ត្របង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ក្នុងរយៈពេលវែង។ ក្រសួងបានអនុវត្តកម្មវិធីព្យាបាលដោយមានការត្រួតពិនិត្យនៅក្នុងសហគមន៍ដែលមានអ្នកជំងឺចំនួន ១២៩.៨២០ នាក់ចូលរួម។​ដំបូងឡើយ ទទួលបានលទ្ធផលជាវិជ្ជមាន កំហាប់វីរុសមានការថយចុះយ៉ាងឆាប់រហ័សចំពោះអ្នកជំងឺ បន្ទាប់ពីការព្យាបាល។

ទាក់ទងនឹងការព្យាបាល រហូតមកដល់ពេលនេះ បរិមាណករណីជាសះស្បើយមានចំនួន ៣៣៨.០០០ នាក់ (ស្មើ ៥៩% នៃករណីផ្ទុក​ជំងឺនេះ) ចំនួនករណីដែលកំពុងតាមដានគឺ ២៣១.៤២៦ ដែលក្នុងនោះព្យាបាលនៅមន្ទីរពេទ្យគឺ ៩៦.៨៣៩ (ស្មើ៤១.៧%) នៅក្នុងតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំគឺ ៥២.៧៩១ (ស្មើ២២.៨%) ព្យាបាលនៅផ្ទះគឺ ៨២.២៤៦ (ស្មើ៣៥.៥%) ។

អត្រាមរណៈភាពនៅជាន់ព្យាបាលបានថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសនៅជាន់ទី ៣ នៃមណ្ឌលថែទាំសុខភាព ហើយមានខេត្តចំនួន ២៨ ដែលគ្មានអ្នកស្លាប់៕

ឌីណា

petrotimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា