Trending now

បារាំងបរិច្ចាគវ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៦៧០.០០០ ដូសជូនដល់វៀតណាម

16:55 | 14/08/2021 ហេង វុធ្ធី

យុគសម័យ - ប្រកាសនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី ១២ ខែសីហាប្រធានាធិបតីអេម៉ានុយអែលម៉ាក្រុង បានឲ្យដឹងថា ប្រទេសបារាំងនឹងចែករំលែកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៦៧០.០០០ ដូសដើម្បីជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាចនេះ។

សាធារណរដ្ឋឆែកបានផ្ទេរសិទ្ធវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥០ ម៉ឺនដូសដល់វៀតណាម សាធារណរដ្ឋឆែកបានផ្ទេរសិទ្ធវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥០ ម៉ឺនដូសដល់វៀតណាម
វៀតណាមទទួលបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៥០០.០០០ ដូស វៀតណាមទទួលបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៥០០.០០០ ដូស
បារាំងបរិច្ចាគវ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៦៧០.០០០ ដូសជូនដល់វៀតណាម
បារាំងបរិច្ចាគវ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ៦៧០.០០០ ដូសដល់វៀតណាម

មុននេះនៅពាក់កណ្តាលខែមិថុនា នាយករដ្ឋមន្រ្តី Pham Minh Chinh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីបារាំង Jean Castex ហើយភាគីទាំងពីរបានឯកភាពចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនិងគាំទ្រការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

នាយករដ្ឋមន្ត្រីបារាំងលោក Castex បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមដោយសង្កត់ធ្ងន់ថាវៀតណាមគឺជាដៃគូឈានមុខគេមួយក្នុងគោលនយោបាយរបស់បារាំងចំពោះតំបន់។

នៅក្នុងព្រឹតិ្តការណ៍មួយផ្សេងទៀត នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីបារាំងអ៊ឺរ៉ុប និងរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Yves Le Drian។ លោករដ្ឋមន្ត្រី Le Drian បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទាំងក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គមព្រមទាំងបានថ្លែងអំណរគុណចំពោះវៀតណាមដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសបារាំងក្នុងការនាំចូលវ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងដល់សហគមន៍ជនជាតិបារាំងដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាម។

លោករដ្ឋមន្ត្រី Le Drian បានបញ្ជាក់ថាជាមួយនឹងតួនាទីរបស់ខ្លួនបារាំងនឹងជំរុញការផ្គត់ផ្គង់វ៉ាក់សាំងដល់វៀតណាមក្នុងបរិមាណច្រើនបំផុតឱ្យបានឆាប់តាមយន្តការ COVAX ៕.

ហេង វុធ្ធី

tuoitre

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម