Trending now

វៀតណាមទទួលបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៥០០.០០០ ដូស

10:31 | 12/08/2021 ឌីណា

យុគសម័យ - យោងតាមព័ត៌មានពីមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) ប្រចាំប្រទេស​វៀតណាម នៅយប់ថ្ងៃទី ៩ ខែសីហា វ៉ាក់សាំងការពារជំងឺកូវីដ -១៩ Vaxzevria ចំនួន ៥០០.០០០ ដូស (ពីមុនហៅថាវ៉ាក់សាំង COVID-19 AstraZeneca) ពីយន្តការ“ អភិក្រមសកល ជាមួយប្រភពវ៉ាក់សាំង COVID-19” (យន្តការ COVAX) បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ( Ha Noi) ឥឡូវនេះវៀតណាមទទួលបានវ៉ាក់សាំងជាង ៩ លានដូសពីយន្តការ COVAX ។

ប្រទេសរុស្ស៊ីប្រគល់វ៉ាក់សាំង Sputnik V ការពារជំងឺ Covid-19 ចំនួន ១០០០ ដូស ជូនវៀតណាម ប្រទេសរុស្ស៊ីប្រគល់វ៉ាក់សាំង Sputnik V ការពារជំងឺ Covid-19 ចំនួន ១០០០ ដូស ជូនវៀតណាម
វៀតណាមធ្វើតេស្តវ៉ាក់សាំង Nanocovax ដូស 75mcg វៀតណាមធ្វើតេស្តវ៉ាក់សាំង Nanocovax ដូស 75mcg
វៀតណាមទទួលបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៥០០.០០០ ដូស

វ៉ាក់សាំងកូវីដ ១៩ ត្រូវបានបញ្ជូនទៅវិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈិម ដើម្បីរក្សាទុក។ ( រូបថត៖ WHO វៀតណាម)

វ៉ាក់សាំង Vaxzevria ដែលស្រាវជ្រាវនិង​ផលិតដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford បានផ្តល់អាជ្ញាប័ណ្ណពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការប្រើប្រាស់ក្នុងគ្រាបន្ទាន់ ហើយបាន​ចាក់ប្រកបដោយជោគជ័យនៅក្នុងប្រទេសវៀតណាម ចាប់តាំងពីខែមីនា ឆ្នាំ ២០២១ ក្រោមឈ្មោះ វ៉ាក់សាំង AstraZeneca ។

វ៉ាក់សាំង ករពារជំងឺកូវីដ -១៩ Vaxzevria ចំនួន ៥០០,០០០ ដូសលើកនេះបានដឹកជញ្ជូនពីទីកន្លែងផលិតរបស់ Laboratorio Univesal Farma នៃប្រទេសអេស្ប៉ាញ។

រហូតមកដល់បច្ចុប្បន្ន ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ១០ លានដូសហើយ ក្នុងនោះមានប្រជាជនជាង ១ លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី ២ ហើយ ៕

ឌីណា

Ngươi Lao Dong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា