Trending now

សាធារណរដ្ឋឆែកបានផ្ទេរសិទ្ធវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥០ ម៉ឺនដូសដល់វៀតណាម

10:32 | 12/08/2021 ឌីណា

យុគសម័យ - រដ្ឋាភិបាលឆែកនឹងបន្តសម្របសម្រួលនិងគាំទ្រប្រទេសវៀតណាម ដោយការត្រៀមខ្លួនជាស្រេច ក្នុងការ​ផ្ទេរសិទ្ធវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥០ ម៉ឺនដូសដល់វៀតណាម ...

ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ជនបរទេសរាប់ម៉ឺននាក់នៅទីក្រុង Ho Chi Minh ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ជនបរទេសរាប់ម៉ឺននាក់នៅទីក្រុង Ho Chi Minh
វៀតណាមទទួលបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៥០០.០០០ ដូស វៀតណាមទទួលបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៥០០.០០០ ដូស
សាធារណរដ្ឋឆែកបានផ្ទេរសិទ្ធវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៥០ ម៉ឺនដូសដល់វៀតណាម

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីឆែក លោកAndrej Babis នាថ្ងៃទី ៩ សីហា -។ (រូបថត៖ Chinhphu.vn)

នាថ្ងៃទី ៩ ខែសីហា ក្នុងការសន្ទនា តាមរយៈទូរស័ព្ទជាមួយ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh លោកនាយករដ្ឋមន្រ្តីឆែកបានមានប្រសាសន៍ថា ទោះបីជាស្ថានភាពជំងឺរាតត្បាតនៅសាធារណរដ្ឋឆេកនៅតែបន្តមានភាពស្មុគស្មាញយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែរដ្ឋាភិបាលឆែកនឹងបន្តសម្របសម្រួលនិងគាំទ្រប្រទេសវៀតណាម ដោយ​ត្រៀមខ្លួនជាស្រេច ក្នុងការផ្ទេរសិទ្ធវ៉ាក់សាំងការពារកូវីដ -១៩ ចំនួន ៥០ ម៉ឺនដូសនិងឧបករណ៍ធ្វើតេស្តរហ័សមួយចំនួន ហើយអំពាវនាវ ប្រទេសអឺរ៉ុបដទៃទៀតគាំទ្រវៀតណាមបណ្តាប្រភេទវ៉ាក់សាំងដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងច្រើននៅក្នុងតំបន់ដូចជា AstraZeneca, Pfizer, Moderna, Sinopharm ...

នាយករដ្ឋមន្រ្តី លោកPham Minh Chinh បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះ នាយករដ្ឋមន្រ្តី លោកBabis និងរដ្ឋាភិបាលឆែកចំពោះការសម្រេចចិត្តលើកមុនក្នុងការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.០០០ ដូសដល់ប្រទេសវៀតណាម។ នាយករដ្ឋមន្រ្តី លោកPham Minh Chinh បានបញ្ជាក់ថា នេះគឺជាការគាំទ្រទាន់ពេលវេលានិងមានតម្លៃដែលបង្ហាញពីទំនាក់ទំនងមិត្តភាពប្រពៃណីល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ។

នាយករដ្ឋមន្រ្តី លោកPham Minh Chinh បានស្នើឱ្យរដ្ឋាភិបាលឆែកផ្តល់អាទិភាពដល់ប្រទេសវៀតណាមនូវការផ្ទេរសិទ្ធវ៉ាក់សាំងដែលមិនបានប្រើមួយចំនួនរបស់ប្រទេសឆែក ហើយក្នុងពេលជាមួយគ្នានេះជួយវៀតណាមទាក់ទងនឹងប្រភពផ្គត់ផ្គង់វ៉ាក់សាំងដទៃទៀតឱ្យបានឆាប់ដែលអាចធ្វើទៅបាន ព្រមទាំងការគាំទ្រឧបករណ៍វេជ្ជសាស្ត្រ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សិស្សានុសិស្សជាង ១.៨០០ នាក់ ចូលរួមកម្មវិធីអប់រំអំពីសិទ្ធិកុមារ
វៀតណាម – ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ODA សម្រាប់បណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធបន្សាំនឹងការប្រែប្រួលអាកាសធាតុ
វៀតណាមស្ថិតក្នុងចំណោមគោលដៅកំពូលទាំង ៥ ដ៏ល្អបំផុតសម្រាប់ទេសចរណ៍រយៈពេលវែង
ទទួលស្វាគមន៍ភ្ញៀវទេសចរ ១២ លាននាក់ក្នុងឱកាសបុណ្យ វិស័យទេសចរណ៍មានភាពរីកចម្រើនមុនឈានចូលរដូវក្តៅឆ្នាំ ២០២៦
វិស័យទេសចរណ៍នៅតាមមូលដ្ឋានជាច្រើនមានសន្ទុះខ្លាំងក្លាក្នុងឱកាសឈប់សម្រាកបុណ្យ