Trending now

ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ជនបរទេសរាប់ម៉ឺននាក់នៅទីក្រុង Ho Chi Minh

10:31 | 12/08/2021 ឌីណា

យុគសម័យ- ទីក្រុង Ho Chi Minh កំពុងពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនិងជនបរទេសរាប់ម៉ឺននាក់ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងតំបន់នេះ។

ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ជនបរទេសរាប់ម៉ឺននាក់នៅទីក្រុង Ho Chi Minh
អ្នកស្ម័គ្រចិត្តណែនាំជនបរទេសឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួន មុនពេលទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩។ (រូបថត៖ VNA)

ផ្អែកលើទិន្នន័យដែលផ្តល់ដោយស្ថានទូតនិងស្ថានអគ្គកុងស៊ុលនៃប្រទេសនានា មន្ទីរកិច្ចការបរទេសនៃទីក្រុង Ho Chi Minh បាន​ធ្វើ​ស្ថិតិ៖ មានជនបរទេសជាង ២១០.០០០ នាក់កំពុងរស់នៅនិងធ្វើការនៅក្នុងទីក្រុងដែលមានបំណងចាក់វ៉ាក់សាំង។ បច្ចុប្បន្នសង្កាត់ ខណ្ឌនិងទីក្រុង Thu កំពុងពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺនេះសម្រាប់ទាំងប្រជាជននិងជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅក្នុងតំបន់នេះផងដែរ។

ចាប់ពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១ សង្កាត់ Thao Dien ទីក្រុង Thu Duc នឹងបន្តរៀបចំការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ ១៩ ជូនដល់ជនបរទេសប្រមាណ ២.៨៥២ នាក់នៅក្នុងតំបន់ដែលមានអាយុចន្លោះពី ៣៥ ទៅ ៤៩ ឆ្នាំ នៅសាលាអប់រំពិសេស Thao Dien (លេខ ៩១ វិថី Thao Dien ផ្លូវទី ២, សង្កាត់ Thao Dien, ទីក្រុង Thu Duc) ។

យោងតាមស្ថានទូតកាណាដាប្រចាំនៅវៀតណាមបានឲ្យដឹងថា សង្កាត់ Thao Dien រៀបចំកម្លាំងដែលមានសមត្ថភាពប្រើប្រាស់ភាសាបរទេសនៅកន្លែងចាក់វ៉ាក់សាំង។

លោក Vo Khac Thai លេខាគណៈកម្មាធិការបក្សខ័ណ្ឌទី ៧ បាននិយាយថា ខ័ណ្នេះនឹងរៀបចំចាក់វ៉ាក់សាំងជូនជនបរទេសជិត ១៨.០០០ នាក់ដែលមាន ១០៦ សញ្ជាតិផ្សេងគ្នាដែលកំពុងរស់នៅនិងធ្វើការនៅក្នុងខ័ណ្ឌ ប្រសិនបើពួកគេ​មានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការ​ចាក់វ៉ាក់សាំង យោងតាមបទបញ្ជារបស់ក្រសួងសុខភាព៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)