យុគសម័យ - នាព្រឹកថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ ពិធីប្រគល់វ៉ាក់សាំង AstraZeneca និង Moderna ចំនួន ២៥០,៨០០ ដូសដែលឧបត្ថម្ភដោយរដ្ឋាភិបាលឆែកដល់ប្រទេសវៀតណាមបានធ្វើឡើង នៅក្រសួងសុខាភិបាល។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Truong Quoc Cuong - អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានទទួលចំនួនវ៉ាក់សាំងនេះ។
![]() |
![]() |
![]() |
លោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Truong Quoc Cuong និងអនុលោករដ្ឋមន្រ្តីការបរទេស To Anh Dung បានអញ្ជើញចូលរួមក្នុងពិធីទទួលវ៉ាក់សាំងការពារជំងឺរាតត្បាត។ (រូបថត៖VNA ផ្សព្វផ្សាយ) |
ថ្លែងនៅក្នុងពិធីនេះលោក Lukas Musil ភារធារីនៃសាធារណរដ្ឋឆែកប្រចាំនៅវៀតណាមបានសម្តែងនូវក្តីសប្បាយរីករាយនៅពេលដែលលោកបានអញ្ជើញមកដល់ក្រសួងសុខាភិបាលដើម្បីប្រគល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ប្រទេសវៀតណាម។
ដោយបានឲ្យដឹងថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនឹងជួយឧបត្ថម្ភវៀតណាមឧបករណ៍សម្រាប់ការបង្ការនិងប្រយុទ្ធនឹងជំងឺរាតត្បាតផងដែរ។ ដូច្នេះនៅក្នុងពិធីនេះតំណាងសាធារណរដ្ឋឆែកបានស្នើរថា ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរបន្តពិភាក្សាគ្នាអំពី ការដែលសាធារណរដ្ឋឆែកនឹងគាំទ្រឧបករណ៍វេជ្ជសាស្រ្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនៅវៀតណាម នាពេលខាងមុខ។
ថ្លែងមតិនៅទីនេះ លោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Truong Quoc Cuong បានសង្កត់ធ្ងន់ថា៖ វៀតណាមសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋឆែកដែលបានគាំទ្រវ៉ាក់សាំងចំនួន២៥០.៨០០ដូសក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាមនិងប្រជាជនវៀតណាមទាំងមូលខិតខំប្រឹងប្រែងក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលជំងឺរាតត្បាត។ ការគាំទ្រនេះពិតជាមានអត្ថន័យនិងជាប្រភពលើកទឹកចិត្តសម្រាប់វៀតណាមក្នុងការបង្ការជំងឺនេះ។
លោកអនុរដ្ឋមន្រ្តី Truong Quoc Cuong បានថ្លែងអំណរគុណដល់ UPS ដែលបានជួយដឹកជញ្ជូននិងបណ្តាអង្គភាពដែលបានជួយការទទួលវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់វៀតណាមដោយឆាប់បំផុតដែលអាចធ្វើបាន៕

moh.gov.vn
មតិពីមិត្តអ្នកអាន