យុគសម័យ - នាថ្ងៃទី ២ មិថុនា សមាគមប្រជាជនមានស្រុកកំណើតនៅខេត្ត Bac Giang នៅសាធារណរដ្ឋឆែកបានឧបត្ថម្ភអង្ករ ១០ តោនដែលមានតម្លៃ ១៥០.០០០.០០០ ដុង ប្រគល់ដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Bac Giang ដើម្បីជួយឧបត្ថម្ភប្រជាជន នៅខេត្ត Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ។
![]() |
![]() |
![]() |
សមាគមប្រជាជនមានស្រុកកំណើតនៅខេត្ត Bac Giang នៅសាធារណរដ្ឋឆែកបានឧបត្ថម្ភអង្ករ ១០ តោនដែលមានតំលៃ ១៥០,០០០,០០០ ដុង ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅខេត្ត Bac Giang ។ |
និយាយជាមួយអ្នកយកព័ត៌មាននៃទស្សនាវដ្តីយុគសម័យ លោកDuong Van Luan ប្រធានសមាគមមិត្តភាពវៀតណាម - ឆែក - ស្លូវ៉ាគី នៅខេត្ត Bac Giang តំណាងសហគមប្រជាជនមានស្រុកកំណើត នៅខេត្ត Bac Giang នៅសាធារណរដ្ឋឆែក បានមានប្រសាសន៍ថា បរិមាណអង្ករដែលបានគាំទ្រមិនមានតំលៃច្រើនទេ។ ប៉ុន្តែវាបង្ហាញទឹកចិត្តស្មោះសរនិងការយកចិត្តទុកដាក់ ការចែករំលែករបស់ប្រជាជនមានស្រុកកំណើតនៅ Bac Giang ដែលរស់នៅក្នុងសាធារណរដ្ឋឆែកឆ្ពោះមកទឹកដីកំណើតរបស់ពួកគេដែលកំពុងរងផលប៉ះពាល់ខ្លាំងបំផុតដោយជំងឺរាតត្បាតដ៏កាចសាហាវ Covid-19។
ក្រៅពីសកម្មភាពដគាំទ្រគ្រឿងឧបភោគ បរិភោគនិងវត្ថុចាំបាច់សម្រាប់ខេត្តBac Giang នាពេលថ្មីៗនេះ សមាគមប្រជាជនមានស្រុកកំណើតនៅខេត្ត Bac Giang នៃសាធារណរដ្ឋឆែកក៏បានរៀបចំពិធីរៃអង្គា ដើម្បីគាំទ្រមូលនិធីវ៉ាក់សាំងការពារ Covid -19 នៃខេត្ត Bac Giang រួមជាមួយប្រជាជនខេត្ត Bac Giang ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19។
![]() |
អង្ករត្រូវបានចែកចាយដោយផ្ទាល់ដល់ស្រុកមួយចំនួននៃខេត្តនេះរួមមាន៖ ស្រុក Hiep Hoa Yen Dung Tan Yen Viet Yen និងទីក្រុង Bac Giang សម្រាប់តំបន់និមយៗ នឹងទទួលអង្ករចំនួន ០២ តោន។ |
ឆ្លើយតបទៅនឹងការអំពាវនាវ សមាជិកនៃសមាគមប្រជាជនមានស្រុកកំណើតនៅខេត្ត Bac Giang នៅសាធារណរដ្ឋឆែកនិងអ្នកជួយឧបត្ថម្ភ បានចូលរួមវិភាគទាននិងបរិច្ចាគទឹកប្រាក់ចំនួនជាង ២០ លានដុង។ ទឹកប្រាក់នេះនឹងប្រគល់ជូនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត Bac Giang ដើម្បីគាំទ្រមូលនិធីវ៉ាក់សាំងការពារ Covid -19 នៃ Bac Giang ។ លោក Duong Van Luan បានចែករំលែក
![]() |
អង្ករត្រូវបានប្រគល់ជូនស្រុក Viet Yen ។ |
ក្នុងកំឡុងពេលនេះអ្នកជួយឧបត្ថម្ភជាច្រើនដែលជាអាជីវកម្ម អង្គការនិងបុគ្គលបានគាំទ្រខេត្ត Bac Giang ឧបករណ៍វេជ្ជសាស្ត្រ វត្ថុចាំបាច់និងថវិកា។ មុននេះ នារសៀលថ្ងៃទី ២៨ ខែឧសភា ទស្សនាវដ្តីយុគសម័យ បានសហការជាមួយអ្នកជួយឧបត្ថម្ភ តាមរយៈសមាគមមិត្តភាពវៀតណាម - ឆេក - ស្លូវ៉ាគី នៅខេត្ត Bac Giang បានប្រគល់ម៉ាស់ សម្លៀកបំពាក់ការពារ គ្រឿងឧបភោគបរិភោគដែលមានតម្លៃ ៦០ លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជន Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន