ស្នើឲ្យក្រសួងសុខាភិបាលវៀតណាមអនុម័តលើវ៉ាក់សាំងបង្ការ Covid-19 ចំនួន២ប្រភេទរបស់អាមេរិកនិងរុស្ស៊ី

11:59 | 28/02/2021

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានបញ្ជាក់ ថាក្នុងឆ្នាំ២០២១ ក្រសួងនឹងធានាចំនួនវ៉ាក់សាំងចំនួន៩០លានដូសមកពីប្រភពផ្គត់ផ្គង់ ផ្សេងៗគ្នា។

វ៉ាក់សាំង របស់ក្រុមហ៊ុន Moderna (អាមេរិក)។

នាថ្ងៃទី២៥ កុម្ភៈ ក្រុមប្រឹក្សាពិគ្រោះយោបល់ការផ្ដល់វិញ្ញាបនបត្រចុះបញ្ជី ប្រើប្រាស់ថ្នាំឱសថ បានបើកកិច្ចប្រជុំហើយឯកភាពដាក់ពាក្យស្នើសុំក្រសួងសុខា ភិបាលវៀតណាមអនុម័តលើវ៉ាក់សាំងបង្ការ Covid-19 ចំនួន២ប្រភេទ រួមមានវ៉ាក់សាំង របស់ក្រុមហ៊ុន Moderna (អាមេរិក)និងវ៉ាក់សាំងរបស់ក្រុមហ៊ុន JSC Generium (រុស្ស៊ី) ដើម្បីបម្រើតម្រូវការចាំបាច់ក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 នៅវៀតណាម។

មុននោះ នាដើមខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានអនុម័តជាផ្លូវការលើ ការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ក្រុមហ៊ុន Astra Zeneca (អង់គ្លេស) នៅវៀតណាម។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានបញ្ជាក់ ថាក្នុងឆ្នាំ២០២១ ក្រសួងនឹងធានាចំនួនវ៉ាក់សាំងចំនួន៩០លានដូសមកពីប្រភពផ្គត់ផ្គង់ ផ្សេងៗគ្នា៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត