Trending now
បើកមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅទីក្រុងហាណូយ
នេះក៏ជាឱកាសដើម្បីលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមនិយាយរួម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងគណៈកម្មាធិការសន្តិភាពវៀតណាមនិយាយដោយឡែក ក្នុងចលនាសន្តិភាពពិភពលោក។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងបញ្ហានៅមីយ៉ាន់ម៉ា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី ២ ខែកុម្ភៈ បានអំពាវនាវឱ្យ "បញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សា" នៅមីយ៉ាន់ម៉ា។
វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអង់គ្លេសស្តីពីវប្បធម៌ និងការច្នៃប្រឌិត
យុគសម័យ - នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីវៀតណាមលោក Hoang Dao Cuong បានអះអាងថា នាពេលកន្លងទៅ វៀតណាម និងអង់គ្លេស បានជំរុញ និងសម្រេចបាននូវវឌ្ឍនភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ ជាពិសេសតាមរយៈសកម្មភាពសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអង់គ្លេស។
សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសម័យប្រជុំលេចធ្លោក្នុងខែប្រធានក្រុមប្រឹក្សាសន្តិសុខរបស់វៀតណាម
សម័យប្រជុំថ្ងៃទី ១៩ ខែមេសា ដែលជាកិច្ចប្រជុំសំខាន់បំផុតក្នុងខែមេសា ដែល វៀតណាម ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខដោយប្រធានបទស្ដីពី “ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយបណ្ដាអង្គការក្នុងតំបន់ សំដៅជំរុញការកសាងទំនុកទុកចិត្ត និងកិច្ចសន្ទនាក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលទទួលបានជោគជ័យដ៏ធំធេង ហើយត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
យុគសម័យ - ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនៅថ្ងៃទី ១៩ ខែមេសាប្រទេសវៀតណាមនឹងបើកសម័យប្រជុំពិភាក្សាថ្នាក់ខ្ពស់តាមប្រព័ន្ធអនឡាញ ដែលមានចំណងជើងថា“ តួនាទីរបស់អង្គការក្នុងតំបន់ក្នុងការលើកកម្ពស់ការកសាងទំនុកចិត្តនិងកិច្ចពិភាក្សាក្នុងការការពារជំលោះ” ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីបញ្ហាប្រើប្រាស់កម្លាំងអាវុធក្នុងច្បាប់អន្តរជាតិ និង សិទ្ធិស្វ័យការពារស្របច្បាប់
នៅថ្ងៃទី ២៤ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូតាមទម្រង់ Arria ដែលដឹកនាំដោយម៉ិកស៊ិកស្តីពីការប្រើប្រាស់កម្លាំងអាវុធក្នុងច្បាប់អន្តរជាតិ អង្គភាពក្រៅរដ្ឋ និងសិទ្ធិស្វ័យការពារស្របច្បាប់។
ប្រទេសវៀតណាមធ្វើជាអធិបតីសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាស៊ូដង់ខាងត្បូង
យុគសម័យ - កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់ប្រទេសស៊ូដង់ខាងត្បូងនិងបណ្តាប្រទេសក្នុងតំបន់ដើម្បីធ្វើអត្ថាធិប្បាយលើខ្លឹមសារនៃរបាយការណ៍ពាក់កណ្តាលអាណត្តិរបស់ក្រុមអ្នកជំនាញស៊ូដង់ខាងត្បូង។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីស្តីទីនៃស្ថាបបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ៖ វៀតណាមបានភ្ជាប់អាស៊ានយ៉ាងជោគជ័យជាមួយក្រុមប្រឹក្សាសន្តិសុខ
យុគសម័យ - លោកស្រីឯកអគ្គរដ្ឋទូត Nathalie Estival-Broadhurst អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំនៅអង្គការសហប្រជាជាតិនៅពេលវាយតម្លៃថា “វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការតភ្ជាប់អាស៊ានជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»
វៀតណាមរួមវិភាគទានយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សាសន្តិសុខ
ក្នុងបរិបទនោះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានសាទរកិច្ច ខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងគោលដៅថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយអះអាងនូវការជឿទុកចិត្តរបស់ ប្រទេសជាសមាជិកអ.ស.បទាំងឡាយទៅលើតួនាទីសម្របសម្រួលរបស់ អ.ស.បក្នុងការដោះស្រាយបញ្ហាសកលនានា។
វៀតណាមអះអាងសារជាថ្មីនូវការគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាព
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានបើកកិច្ចពិភាក្សាប្រចាំឆ្នាំ ស្តីពីកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ - ប៉ូលីសអង្គការសហប្រជាជាតិ។
វៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
នៅកិច្ចប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Le Hoai Trung បានចាត់ទុកថា ចាំបាច់ ត្រូវកសាងទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេសហើយប្រកាន់ខ្ជាប់នូវការគោរពធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ។ តាមនោះ ពង្រីកពហុភាគីនិយម ជាមួយនឹងមជ្ឈភាពរបស់អ.ស.បក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
វៀតណាមលើកតម្កើងតួនាទីនៃច្បាប់អន្តរជាតិដើម្បីរក្សាសន្តិភាពនិងសន្តិសុខ
នាថ្ងៃទី ២៨ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដោយស្តាប់របាយការណ៍របស់ប្រធានតុលាការអន្តរជាតិលោក Abdulqawi Ahmed Yusuf ស្តីពីការបង្កើនកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសន្តិសុខ និងតុលាការ ដើម្បីចូលរួមចំណែករក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិផងដែរ។
វៀតណាមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខស្តីពីស៊ូដង់ខាងត្បូង
ថ្លែងមតិនៅទីនេះ តំណាងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍វិជ្ជមានក្នុងវិស័យនយោបាយ - សន្តិសុខ នៅស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង នៅខែកុម្ភៈឆ្នាំ ២០២០ ដោយហេតុនេះ រួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការពារក្រុមងាយរងគ្រោះ ក្នុងនោះមានកុមារផង។
វៀតណាមនិងឥណ្ឌូណេស៊ីរួមគ្នាអំពាវនាវដល់សហគមន៍អន្តរជាតិគាំទ្រដល់តំបន់ Great Lakes
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៣ ខែតុលា បានបើកកិច្ចប្រជុំផ្ទាល់ដោយពិភាក្សាលើស្ថានការណ៍នៅតំបន់ Great Lakes នៃទ្វីបអាហ្វ្រិក។
ជម្លោះនៅកុងហ្គោ៖ វៀតណាមជំរុញការសន្ទនានិងការផ្សះផ្សា
យុគសម័យ - នារសៀលថ្ងៃទី ៦ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើកិច្ចប្រជុំតាមអនឡាញស្តីពីស្ថានភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងការរិចរិលបរិស្ថាន
យុគសម័យ - នាថ្ងៃទី ១៧ ខែកញ្ញា ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងការបរទេសណាហ្គឺរ ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែកញ្ញា បានបើកសម័យប្រជុំតាមប្រព័ន្ធវិដេអូ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការរិចរិលបរិស្ថានចំពោះបញ្ហាមនុស្សធម៌ សន្តិភាពនិងសន្តិសុខអន្តរជាតិ។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសំដែងការព្រួយបារម្ភជាពិសេសអំពីការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺកូវីដ១៩ នៅប្រទេសស៊ីរី
យុគសម័យ - នាថ្ងៃទី ១៦ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាប្រចាំស្តីពីស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរី។
វៀតណាមអំពាវនាវឱ្យភាគីនានានៅយេម៉ែនបន្តការចរចាសន្តិភាពឡើងវិញ
យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីស្ថានភាពនៅយេម៉ែននាពេលថ្មីៗនេះ ជាមួយនឹងរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពរបស់បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកយេម៉ែន លោក Martin Griffiths និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមនុស្សធម៌លោក Mark Lowcock។
វៀតណាមអំពាវនាវឱ្យមានការការពារប្រជាជននៅក្នុងប្រទេសដែលមានជម្លោះជាមួយនឹងការផ្ទុះឡើងនៃ COVID-19
យុគសម័យ - នាថ្ងៃទី ៩ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ ដោយស្តាប់របាយការណ៍ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥៣២ ស្តីពីជំងឺរាតត្បាតសកល COVID-19 ដោយមានការចូលរួមនិងរបាយការណ៍របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកសន្តិសុខ-នយោបាយ រក្សាសន្តិភាពនិងជួយគាំទ្រមនុស្សធម៌របស់អង្គការសហប្រជាជាតិ។
វៀតណាមជំរុញឱ្យភាគីពាក់ព័ន្ធនៅលីប៊ី បន្តការចរចាសន្តភាពឡើងវិញឱ្យបានឆាប់ៗនេះ
យុគសម័យ - នាថ្ងៃទី ២ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញជាសាធារណៈស្តីពីស្ថានភាពនៃប្រទេសលីប៊ីនិងសកម្មភាពរបស់បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅប្រទេសលីប៊ី (UNSMIL)។ នៅកិច្ចប្រជុំនេះ វៀតណាមបានជំរុញឱ្យភាគីពាក់ព័ន្ធនៅលីប៊ីបន្តការចរចារសន្តិភាពឡើងវិញឱ្យបានឆាប់ៗនេះ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។