វៀតណាមអះអាងសារជាថ្មីនូវការគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាព

10:06 | 06/11/2020

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានបើកកិច្ចពិភាក្សាប្រចាំឆ្នាំ ស្តីពីកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ - ប៉ូលីសអង្គការសហប្រជាជាតិ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងកិច្ចពិភាក្សនេះ ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងសារជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះប្រតិបត្តិការរក្សាសន្តិភាព និងគំនិតផ្តួចផ្តើមសមស្រប សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការថែរក្សាសន្តិភាព។ ក្នុងឱកាសរំលឹកខួបលើកទី ៦០ ឆ្នាំនៃការបង្កើតកម្លាំងប៉ូលីសនៃអង្គការសហប្រជាជាតិនោះ លោកឯកអគ្គរដ្ឋទូតបានទទួលស្គាល់ការពលីកម្ម និងការលះបង់របស់កងកម្លាំងប៉ូលីស នៃអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីកាន់តែសំខាន់ ព្រមទាំងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងរក្សាសន្តិភាពនិយាយរួម ក្នុងនោះមានប៉ូលីសនៃអង្គការសហប្រជាជាតិ ដែលបានជួយឧបត្ថម្ភដល់បណ្ដាប្រទេសក្នុងការធានាសន្តិភាព និងឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានឲ្យដឹងថា វៀតណាមកំពុងត្រៀមរៀបចាំការបណ្ដុះបណ្ដាលយ៉ាងសកម្មដើម្បី ចូលរួមកងកម្លាំងប៉ូលីសនៃអង្គការសហប្រជាជាតិនាពេលខាងមុខផងដែរ៕

(ប្រភពព័ត៌មាន: vovoworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត