វៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

10:13 | 05/11/2020

នៅកិច្ចប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Le Hoai Trung បានចាត់ទុកថា ចាំបាច់ ត្រូវកសាងទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេសហើយប្រកាន់ខ្ជាប់នូវការគោរពធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ។ តាមនោះ ពង្រីកពហុភាគីនិយម ជាមួយនឹងមជ្ឈភាពរបស់អ.ស.បក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ចូលរួមកិច្ចប្រជុំ។ (រូបថត៖ VNA)

នាថ្ងៃទី៣ វិច្ឆិកា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមប្រធានបទ៖ “ការស្ថាបនានិង ថែរក្សាសន្តិភាព៖ កត្តាបច្ចុប្បន្នដែលនាំទៅដល់ជម្លោះនិងអសន្តិសុខ”។ ថ្លែង នៅកិច្ចប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Le Hoai Trung បានចាត់ទុកថា ចាំបាច់ ត្រូវកសាងទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេសហើយប្រកាន់ខ្ជាប់នូវការគោរពធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ។ តាមនោះ ពង្រីកពហុភាគីនិយម ជាមួយនឹងមជ្ឈភាពរបស់អ.ស.បក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹម នឹងនោះ ក្រុមប្រឹក្សាសន្តិសុខត្រូវការផ្ដោតសំខាន់ទៅលើការដោះស្រាយ ដើមហេតុនៃជម្លោះនិងអសន្តិសុខ រួមទាំងការចូលរួមក្នុងដំណាក់កាលទាំង អស់នៃជម្លោះចាប់ពីការបង្ការរាំងស្កាត់ ព្រមានជាមុន រហូតដល់ការលើក ដំណោះស្រាយ ស្ដារឡើងវិញ និងអភិវឌ្ឍប្រកបដោយចីរភាពក្រោយពី ជម្លោះ។ ក្នុងឱកាសនេះដែរ លោកអនុរដ្ឋមន្រ្តី Le Hoai Trung បានបញ្ជាក់ ថា វៀតណាមបានហើយកំពុងជាដៃគូគួរឲ្យជឿទុកចិត្តដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងត្រៀមខ្លួនជាស្រេចរួមចំណែក ប្រកបដោយទំនួលខុសត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិសំដៅឆ្លើយតបនឹងបញ្ហាប្រឈមសហសម័យផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត