យុគសម័យ - នារសៀលថ្ងៃទី ៦ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើកិច្ចប្រជុំតាមអនឡាញស្តីពីស្ថានភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិថ្លែងនៅកិច្ចប្រជុំនេះ
ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងការរក្សាស្ថិរភាពស្ថានភាពក្នុងស្រុកនិងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមអំពីសន្តិសុខនិងសន្តិភាព។
លោកឯកអគ្គរដ្ឋទូតបានចែករំលែកការព្រួយបារម្ភរបស់លោកអំពីអស្ថិរភាពនៅតំបន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោខាងកើតនិងបញ្ហាប្រឈមចំពោះស្ថានភាពមនុស្សធម៌និងផលប៉ះពាល់នៃជំងឺរាតត្បាតកូវិដ១៩ អេបូឡានិងជំងឺដទៃទៀត។
លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃជំនួយអន្តរជាតិនិងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយបញ្ជាក់ពីការចូលរួមចំណែកដ៏សំខាន់របស់សហភាពអាហ្រ្វិកនិងអង្គការអនុតំបន់ដទៃទៀតក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន