Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសម័យប្រជុំលេចធ្លោក្នុងខែប្រធានក្រុមប្រឹក្សាសន្តិសុខរបស់វៀតណាម

11:50 | 21/04/2021 ហេង វុធ្ធី

សម័យប្រជុំថ្ងៃទី ១៩ ខែមេសា ដែលជាកិច្ចប្រជុំសំខាន់បំផុតក្នុងខែមេសា ដែល វៀតណាម ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខដោយប្រធានបទស្ដីពី “ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយបណ្ដាអង្គការក្នុងតំបន់ សំដៅជំរុញការកសាងទំនុកទុកចិត្ត និងកិច្ចសន្ទនាក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលទទួលបានជោគជ័យដ៏ធំធេង ហើយត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។

សហគមន៍អន្តរជាតិកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមនិងមានការរំពឹងទុកខ្ពស់លើរដ្ឋាភិបាលថ្មី សហគមន៍អន្តរជាតិកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមនិងមានការរំពឹងទុកខ្ពស់លើរដ្ឋាភិបាលថ្មី
ប្រទេសវៀតណាមបានអំពាវនាវសហគមន៍អន្តរជាតិគាំទ្រអាស៊ានជួយគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាមបានអំពាវនាវសហគមន៍អន្តរជាតិគាំទ្រអាស៊ានជួយគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា
សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសម័យប្រជុំលេចធ្លោក្នុងខែប្រធានក្រុមប្រឹក្សាសន្តិសុខរបស់វៀតណាម
សម័យប្រជុំក្នុងខែប្រធានក្រុមប្រឹក្សាសន្តិសុខក្រោមការដឹកនាំរបស់វៀតណាម (រូបថត៖ TTXVN)

លោក ឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃថា វៀតណាមកាន់តែដើរតួនាទីដ៏សំខាន់ៗនៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្រុមប្រឹក្សាសន្តិសុខ។ លោកបានចាត់ទុកថា នេះគឺជាលើកទី ២ ហើយ ដែលវៀតណាមទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃអង្គការនេះ។ ដូច្នេះហើយ រាល់បញ្ហា ដែលវៀតណាមបានលើកយកមកពិភាក្សានៅថ្ងៃទី ១៩ ខែមេសា គឺមានលក្ខណៈជ្រាលជ្រៅ និងមានសារៈសំខាន់ ដោយបានឆ្ពោះទៅរកការជំរុញកិច្ចសហប្រតិបត្តិការក្នុងអង្គការសហប្រជាជាតិនិយាយរួម ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាពិសេសគឺក្រុមប្រឹក្សាសន្តិសុខជាមួយអង្គការក្នុងតំបន់និងអនុតំបន់។

លោកឯកអគ្គរដ្ឋទូត Olof Skoog ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅអង្កការសហប្រជាជាតិ និងលោកស្រី Fatima Kyari Mohammed ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍នៃសហភាពអាហ្រ្វិក (AU )ក៏បានវាយតម្លៃខ្ពស់ចំពោះសម័យពិភាក្សាដ៏សំខាន់នេះ ក្រោមការដឹកនាំរបស់វៀតណាមផងដែរ។

ចំណែកឯលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ បណ្តាប្រទេសទាំងក្នុងនិងក្រៅក្រុមប្រឹក្សាសន្តិសុខដែលបានចូលរួមព្រឹត្តិការណ៍លេចធ្លោស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់កាលពីថ្ងៃទី ១៩ ខែមេសាគឺសុទ្ធតែបានវាយតម្លៃខ្ពស់ថា វៀតណាមបានត្រៀមរៀបចំយ៉ាងល្អប្រសើរទាំងខាងខ្លឹមសារ និងភស្តុភារ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដឹកនាំសម័យប្រជុំរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ផងដែរ។

នាថ្ងៃដដែល អគ្គលេខាធិការអង្កការសហប្រជាជាតិ លោក Antonio Guterres និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Volkan Bozkir បានទទួលជួបឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ដោយបានវាយតម្លៃខ្ពស់ចំពោះសម័យប្រជុំនេះ ក្រោមការដឹកនាំរបស់វៀតណាមផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា