Trending now

សហគមន៍អន្តរជាតិកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមនិងមានការរំពឹងទុកខ្ពស់លើរដ្ឋាភិបាលថ្មី

17:26 | 06/04/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ៥ ខែមេសាកាសែតអេឡិចត្រូនិកជាច្រើនរបស់អេហ្ស៊ីបក៏បានចេញផ្សាយការឆ្លុះបញ្ចាំងយ៉ាងមុតមាំអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជាន់ខ្ពស់ថ្មីរបស់ប្រទេស វៀតណាម ដោយមានការវាយតម្លៃថាបរិក្ខាថ្មីនឹងបន្តនាំប្រទេសឆ្ពោះទៅការអភិវឌ្ឍនិងពង្រឹងជំហរអន្ដរជាតិនិងលើកកម្ពស់ទំនាក់ទំនងយ៉ាងរឹងមាំជាមួយ អេហ្ស៊ីប។

លោក ផាមមីញជីញ (Pham Minh Chinh) ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម លោក ផាមមីញជីញ (Pham Minh Chinh) ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម
លោក Vuong Dinh Hue ជាប់ឆ្នោតធ្វើជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី ១៤ លោក Vuong Dinh Hue ជាប់ឆ្នោតធ្វើជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី ១៤
សហគមន៍អន្តរជាតិកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមនិងមានការរំពឹងទុកខ្ពស់លើរដ្ឋាភិបាលថ្មី
សហគមន៍អន្តរជាតិកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមនិងមានការរំពឹងទុកខ្ពស់លើរដ្ឋាភិបាលថ្មី

នាថ្ងៃទី ៥ ខែមេសា វាយតម្លៃសចំពោះសមិ្មទ្ធិផល ដែលវៀតណាមទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ Thomas Engelbert នៃសាកលវិទ្យាល័យ Hamburg បានមានប្រសាសន៍ថា៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅវៀតណាមទទួលបានការកោតសរសើរពីពិភពលោកទាំងមូលហើយសេដ្ឋកិច្ចវៀតណាម បានរក្សានូវអត្រាកំណើនល្អផងដែរ។ នេះគឺជាសមិទ្ធិផលគួរឱ្យគោរពរបស់រដ្ឋាភិបាលនិងរដ្ឋវៀតណាម។

វាយតម្លៃចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី សេដ្ឋវិទូ Daniel Müller មកពីសមាគមធុរកិច្ចអាឡឺម៉ង់នៅអា​ស៊ី - ប៉ាស៊ីហ្វិកបានមានប្រសាសន៍ថាការជ្រើសរើសជួរថ្នាក់ដឹកនាំនយោបាយថ្មីនៅវៀតណាមបានឆ្លុះបញ្ចាំងអំពី និន្នាការស្តែងចេញពីស្ថានភាពជាក់ស្តែង បើកចំហរ និងទំនើបភាវូបនីយកម្មថែមទៀតលើវិស័យសេដ្ឋកិច្ចផងដែរ។ ចំពោះរដ្ឋាភិបាលថ្មី លោក Daniel Müller បានមានប្រសាសន៍ថា វៀតណាមនឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមគោលមាគ៌ានយោបាយ ដែលបានដាក់ចេញនៅក្នុងមហាសន្និបាតបក្សលើកទី១៣។

សហគមន៍អន្តរជាតិកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមនិងមានការរំពឹងទុកខ្ពស់លើរដ្ឋាភិបាលថ្មី
សហគមន៍អន្តរជាតិកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមនិងមានការរំពឹងទុកខ្ពស់លើរដ្ឋាភិបាលថ្មី

យោងតាមឥស្សរជន និងបញ្ញាវ័ន្តមួយចំនួនក្នុងសហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់ ក៏បានបង្ហាញពីជំនឿជឿជាក់លើរដ្ឋាភិបាលថ្មីរបស់ប្រទេសវៀតណាមនេះ។ លោកសាស្រ្តាចារ្យ Nguyen Van Thoai នៅសាកលវិទ្យាល័យ Trier បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មីលោក Pham Minh Chinh គឺជាកម្មាភិបាលមួយរូបដែលធ្លាប់បានទទួលការបណ្តុះបណ្តាលនៅអឺរ៉ុប មានបទពិសោធន៍ច្រើនលើ វិស័យនិងមុខតំណែងផ្សេងៗគ្នាជាច្រើនទៀត ហើយជាមួយទេពកោសល្យនិងបទពិសោធន៍របស់ខ្លួន លោកនឹងមានការសម្រេចចិត្តលើគោលនយោបាយសមស្រប ដើម្បីធ្វើឱ្យប្រទេសវៀតណាមបោះជំហានទៅមុខ ព្រមទាំងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសជាតិផងដែរ។

រីឯលោកបណ្ឌិត Nguyen Viet Anh អនុប្រធានវេទិកាច្នៃប្រឌិតថ្មី និងសេដ្ឋកិច្ចអាល្លឺម៉ង់ - វៀតណាម (DVIW) និងជាប្រធានសមាគមនិស្សិតវៀតណាមនៅអាឡឺម៉ង់បានវាយតម្លៃថា៖ រដ្ឋាភិបាលមានលក្ខណៈស្ថាបនារបស់វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ជាមួយនឹងគោល នយោបាយសំខាន់ៗ ព្រមទាំងការជម្រុញអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងតែងតែចាត់ទុកការច្នៃប្រឌិត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាបញ្ហាសំខាន់។ ការដែលវៀតណាមកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមេសាឆ្នាំ ២០២១ “ប្រាកដជានឹងបង្កើតការជះឥទ្ធិពលដ៏ល្អប្រសើរក្នុងការថែរក្សាសន្តិភាពនៅសមុទ្រខាងកើត អាស៊ាននិងតំបន់ផ្សេងៗទៀតនៅលើពិភពលោកផងដែរ។

នាថ្ងៃទី ៥ ខែមេសាកាសែតអេឡិចត្រូនិកជាច្រើនរបស់អេហ្ស៊ីបក៏បានចេញផ្សាយការឆ្លុះបញ្ចាំងយ៉ាងមុតមាំអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជាន់ខ្ពស់ថ្មីរបស់ប្រទេសវៀតណាមដោយមានការវាយតម្លៃថាបរិក្ខាថ្មីនឹងបន្តនាំប្រទេសឆ្ពោះទៅការអភិវឌ្ឍនិងពង្រឹងជំហរអន្ដរជាតិនិងលើកកម្ពស់ទំនាក់ទំនងយ៉ាងរឹងមាំជាមួយ អេហ្ស៊ីប។ ទស្សនាវដ្តីព័ត៌មានព្រឹត្តិការណ៍ (Eventsmagazinenews) បានចុះផ្សាយការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាន Ahmed Hassan ដោយមានចំណងជើងថា“ ការរំពឹងទុកដ៏ល្អជាច្រើនសម្រាប់រដ្ឋាភិបាលថ្មីរបស់វៀតណាម” ដោយរំពឹងថាលោកនាយករដ្ឋមន្រ្តីថ្មី Pham Pham Chinh មានបទពិសោធជាអ្នកដឹកនាំជាច្រើនដែលហ៊ានគិត ហ៊ានធ្វើ ច្នៃប្រឌិត និងធ្វើសកម្មភាពយ៉ាងខ្លាំងក្លា នឹងដឹកនាំរដ្ឋាភិបាលវៀតណាមជំនះរាល់ការលំបាកនិងឧបសគ្គដើម្បីសំរេចគោលដៅយុទ្ធសាស្ត្រប្រកបដោយជោគជ័យក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕

ហេង វុធ្ធី

Baotintuc/Qđnd

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ