Trending now

ប្រទេសវៀតណាមបានអំពាវនាវសហគមន៍អន្តរជាតិគាំទ្រអាស៊ានជួយគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា

11:55 | 28/02/2021 ()

យុគសម័យ - យោងតាមលោកឯកអគ្គរដ្ឋទូត Dang Dinh Quy សហគមន៍អន្តរជាតិចាំបាច់ត្រូវគាំទ្រនិងសម្របសម្រួលដំណើរការផ្លាស់ប្តូរប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ព្រមទាំងគោរពគោលការណ៍ឯករាជ្យនិងអធិបតេយ្យភាពជាតិ។

ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានឲ្យដឹងថា ការវិវឌ្ឍនាបច្ចុប្បន្ននៅ មីយ៉ាន់ម៉ា គឺបង្កអន្តរាយដល់ស្ថេរភាព ការអភិវឌ្ឍន៍និងផលប្រយោជ ន៍ស្របច្បាប់របស់ប្រជាជនមីយ៉ាន់ម៉ា ព្រមទាំងអំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់ការធ្វើសកម្មភាពដែលបង្កើនភាពតានតឹង និងឆ្ពោះទៅរកដំណោះស្រាយដែលស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាសេចក្តីប្រាថ្នានិងឆន្ទៈរបស់ប្រជា ជនមីយ៉ាន់ម៉ា។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងពីសារៈសំខាន់នៃការសម្របសម្រួលដំណើរការប្រជាធិបតេយ្យ ការធានាសុវត្ថិភាព អភិក្រមការងារមនុស្សធម៌និងសេវាកម្មចាំបាច់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេស វៀតណាមចង់ឲ្យមីយ៉ាន់ម៉ាមានស្ថេរភាពក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីការអភិវឌ្ឍផ្ទាល់ខ្លួនរបស់មីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ក៏ដូចជាដំណើរការកសាង សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងតួនាទីសម្រុះសម្រួលរបស់បេសកកជនពិសេសរបស់អគ្គលេខាធិការប្រចាំប្រទេសមីយ៉ាន់ ម៉ានិងលើកទឹកចិត្តដល់ការសម្របសម្រួលរវាងបេសកកជនពិសេសជាមួយអាស៊ាន ដើម្បីស្ថរភាពស្ថានការណ៍នៅមីយ៉ាន់ម៉ា៕

()

(ប្រភពព័ត៌មាន: VOV)

()

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤