ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងការរិចរិលបរិស្ថាន

23:26 | 18/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៧ ខែកញ្ញា ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងការបរទេសណាហ្គឺរ ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែកញ្ញា បានបើកសម័យប្រជុំតាមប្រព័ន្ធវិដេអូ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការរិចរិលបរិស្ថានចំពោះបញ្ហាមនុស្សធម៌ សន្តិភាពនិងសន្តិសុខអន្តរជាតិ។

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងការរិចរិលបរិស្ថាន

នៅក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សាសន្តិសុខ បានឯកភាពគ្នាថាការប្រែប្រួលអាកាសធាតុនិងការរិចរិលបរិស្ថានបានបណ្តាលឱ្យប្រជាជនចាកចេញពីផ្ទះ និងបង្កអសន្តិសុខស្បៀងអារហារ ការថែទាំសុខភាព និងធ្វើឲ្យអតុល្យភាពក្នុងសេដ្ឋកិច្ចប្រជាជននិងសង្គមផងដែរ។ មានមតិជាច្រើនបានលើកឡើងក្នុងសម័យប្រជុំនេះ ក្នុងនោះមានប្រទេសវៀតណាម ដោយបាននិយាយថាវាចាំបាច់ដើម្បីរួមបញ្ចូលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងការរិចរិលបរិស្ថានទៅក្នុង ដំណោះស្រាយសន្តិភាព សន្តិសុខនិងមនុស្សធម៌ដូចជាការទប់ស្កាត់ជម្លោះ និងការដោះស្រាយ ជម្លោះ ការផ្តល់ជំនួយមនុស្សធម៌ ការអនុវត្តន៍ច្បាប់ស្តីពីមនុស្សធម៌ រួមទាំងកាតព្វកិច្ចការពារបរិស្ថានក្នុងជម្លោះផងដែរ។

ថ្លែងមតិនៅឯសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការបង្កើនការអនុលោមតាមច្បាប់មនុស្សធម៌ ក្នុងនោះមានកាតព្វកិច្ចទាក់ទងនឹងការការពារបរិស្ថាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្តោតការកចិត្តទុកដាក់លើការគាំទ្រដល់បណ្តាប្រទេសដែលមានជម្លោះ ក្រោយពីជំលោះ ក៏ដូចជាលើកកំពស់ភាពធន់របស់ប្រជាជនចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានមានប្រសាសន៍ថាក្រុមប្រឹក្សាសន្តិសុខគួរតែបន្តជូនដំណឹងអំពីផលប៉ះពាល់នៃការរិចរិលបរិស្ថាននិងការប្រែប្រួលអាកាសធាតុទៅលើសន្តិភាពនិងសន្តិសុខអន្តរជាតិផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត