ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសំដែងការព្រួយបារម្ភជាពិសេសអំពីការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺកូវីដ១៩ នៅប្រទេសស៊ីរី

15:25 | 17/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៦ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាប្រចាំស្តីពីស្ថានភាពមនុស្សធម៌នៅប្រទេសស៊ីរី។

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសំដែងការព្រួយបារម្ភជាពិសេសអំពីការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺកូវីដ១៩ នៅប្រទេសស៊ីរី

រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Mark Lowcock បានសម្តែងការព្រួយបារម្ភជាពិសេសអំពីការវិវឌ្ឍន៍កាន់តែស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ១៩នៅស៊ីរី។ លោក Mark Lowcock បានមានប្រសាសន៍ថា មានករណីមានលទ្ធផលតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ចំនួន ៣.៦១៨ មិនបានឆ្លុះបញ្ចាំងពីចំនួនពិតប្រាកដនៃការឆ្លងជំងឺជាក់ស្តែងនៅទីនេះទេ ហើយមានជិត ៩០% នៃករណីទាំងនេះ មិនអាចស្វែងរកបានប្រភពនៃការផ្ទុះឡើងជំងឺនេះបានឡើយ។

ចែករំលែកការព្រួយបារម្ភរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពមនុស្សធម៌នៅស៊ីរី លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅស៊ីរីដែលគ្មានសញ្ញាវិជ្ជមាននោះឡើយ ជាពិសេសរួមជាមួយនឹងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ផងដែរ ។ លោក ឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវទទួលយកបាននូវសកម្មភាពមនុស្សធម៌យ៉ាងពេញលេញ រួមទាំងបន្តនិងមិនរារាំងដល់គ្រប់តំបន់ទាំងអស់នៅស៊ីរី ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ធានានូវបរិយាកាសសន្តិសុខអំណោយផល និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនទំនិញមនុស្សធម៌ផងដែរ។

លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើនការផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសស៊ីរី ដោយផ្តោតការយកចិត្តទុកដាក់សម្រាប់រយៈពេលបច្ចុប្បន្ន ជាក់ស្តែងគឺជាការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានចំពោះស្ថានភាពមនុស្សធម៌ដែលធ្លាប់មានភាពធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ីរី៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត