ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ៖ វៀតណាមបានភ្ជាប់អាស៊ានយ៉ាងជោគជ័យជាមួយក្រុមប្រឹក្សាសន្តិសុខ

17:26 | 24/12/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោកស្រីឯកអគ្គរដ្ឋទូត Nathalie Estival-Broadhurst អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំនៅអង្គការសហប្រជាជាតិនៅពេលវាយតម្លៃថា “វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការតភ្ជាប់អាស៊ានជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ៖ វៀតណាមបានភ្ជាប់អាស៊ានយ៉ាងជោគជ័យជាមួយក្រុមប្រឹក្សាសន្តិសុខ

“វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការតភ្ជាប់អាស៊ានជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» ។ នេះគឺជាការបញ្ជាក់របស់លោកស្រីឯកអគ្គរដ្ឋទូត Nathalie Estival-Broadhurst អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំនៅអង្គការសហប្រជាជាតិនៅពេលវាយតម្លៃចំពោះសកម្មភាពរបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២០ ។

ឆ្លើយបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រីឯកអគ្គរដ្ឋទូត Estival-Broadhurst បានសង្កត់ធ្ងន់ថាវៀតណាមបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រពៃ ជាពិសេសនៅក្នុងខែដែលទទួលយកតួនាទីជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខកាលពីខែមករាឆ្នាំ ២០២០។ នៅពេលនោះ វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងដោយបានរៀបចំសម័យប្រជុំពិភាក្សាគួរឱ្យចាប់អារម្មណ៍មួយស្តីពីធម្មនុញ្ញអ. ស. ប ព្រមទាំងបញ្ជាក់ច្បាស់អំពីតួនាទីដ៏សំខាន់របស់អង្គការក្នុងតំបន់ ដូចជាអាស៊ានក្នុងក្រុមប្រឹក្សាសន្តិសុខផងដែរ។ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Estival-Broadhurst បានទទួលស្គាល់ថាឆ្នាំ ២០២០ គឺជាឆ្នាំដែលមានបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមប្រឹក្សាសន្តិសុខជាពិសេសសម្រាប់ក្រុមសមាជិកដែលជាសមាជិកអចិន្ត្រៃយ៍ (ឬហៅកាត់ថាព P5) ដោយសារត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ដែលត្រូវការដោះស្រាយតាមរបៀបវារៈ ព្រមទាំងទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខត្រូវតែមានការឯកភាពជាឯកច្ឆ័នគ្នារបស់សមាជិកទាំងអស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីរូបនេះ បានបញ្ជាក់ថាក្រុមប្រឹក្សាសន្តិសុខក៏សម្រេចបាននូវវឌ្ឍនភាពលើបញ្ហាមួយចំនួនដូចជាបទឈប់បាញ់រយៈពេលវែងនៅលីប៊ី លទ្ធផលវិជ្ជមានមួយចំនួនក្នុងដំណើរការនៃការដោះស្រាយបញ្ហានៅយេម៉ែន និងអាហ្វហ្គានីស្ថានជាដើម។

យោងតាមលោកស្រី ឯកអគ្គរដ្ឋទូត Estival-Broadhurst នៅពេលដែលមានវិបត្តិខ្លះបានកើតឡើងនៅទ្វីបអាហ្វ្រិកនិងមជ្ឈឹមបូព៌ា ក្រុមប្រឹក្សាសន្តិសុខជាពិសេសក្រុម P5 បានឆ្លើយតបយ៉ាងសកម្មដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថេរភាព ព្រមទាំងពន្យាពេលទាន់ពេលវេលាសម្រាប់ប្រតិភូថែរក្សាសន្តិភាពជំនួយ និងកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅក្នុងតំបន់ជម្លោះ ក៏ដូចជាសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយទីភ្នាក់ងារផ្សេងៗទៀតនៃអង្គការសហប្រជាជាតិ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត