វៀតណាមនិងឥណ្ឌូណេស៊ីរួមគ្នាអំពាវនាវដល់សហគមន៍អន្តរជាតិគាំទ្រដល់តំបន់ Great Lakes

16:17 | 14/10/2020

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៣ ខែតុលា បានបើកកិច្ចប្រជុំផ្ទាល់ដោយពិភាក្សាលើស្ថានការណ៍នៅតំបន់ Great Lakes នៃទ្វីបអាហ្វ្រិក។

ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាអំពីតំបន់ Great Lakes នៃទ្វីបអាហ្វ្រិក (រូបថត៖ vov.vn)

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានស្ថានបេសកកម្មឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានអានសុន្ទរក ថារួម របស់វៀតណាមនិងឥណ្ឌូនេស៊ី ដោយចែករំលែកទស្សនៈ របស់សមា ជិកក្រុមប្រឹក្សាសន្តិសុខ ក្នុងការទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ និងប្រទេសដទៃទៀតនៅក្នុងតំបន់ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព សន្តិសុខនិងកិច្ច សហប្រតិបត្តិការដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់។ បទសន្ទរកថានេះក៏បានចាត់ទុកថា ចាំបាច់ត្រូវដោះស្រាយឲ្យដល់ប្ញសគល់នៃអស្ថេរភាពនៅក្នុងតំបន់ តាមរយៈបង្កើនការផ្សះផ្សាការ សម្របសម្រួលក្នុងការដោះស្រាយសកម្មភាពខុសច្បាប់របស់ក្រុមប្រដាប់អាវុធ រួមទាំង ការដោះស្រាយលើបញ្ហាគ្រប់គ្រងធនធានធម្មជាតិនិងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទៀតផង។

សូមគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសអាស៊ានទាំងពីរគឺ ឥណ្ឌូណេស៊ីនិងវៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខឆ្នាំ ២០២០។ ចាប់តាំងពីខែឧសភារហូតមកដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរបានធ្វើសន្ទរកថារួមជាច្រើនលើក ដើម្បីលើកកម្ពស់សម្លេងនិងរូបភាពរបស់អាស៊ាន។ ហើយក្នុងខែតុលានេះ ប្រទេសទាំងពីរក៏បានធ្វើសន្ទរកថារួមស្តីពីប្រទេសម៉ាលីនៅថ្ងៃទី ៨ ខែតុលា ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត