Trending now
ឥណ្ឌូណេស៊ីសង្ឃឹមថានឹងរួមជាមួយវៀតណាមលើកកំពស់ឋានៈរបស់អាស៊ាន
ក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌូណេស៊ី (១៧ សីហា ឆ្នាំ១៩៤៥ / ១៧ សីហា ឆ្នាំ២០២២) នាល្ងាចថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំវៀតណាមបានរៀបចំពិធីជប់លៀងដោយមានការចូលរួមពីលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម, លោកស្រី Nguyen Phuong Nga ប្រធានសហព័ន្ធអង្គការមិត្តភាពវៀតណាម រួមនិងឯកអគ្គរដ្ឋទូត និងតំណាងការទូតនៃបណ្តាប្រទេសប្រចាំវៀតណាម។
វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការផ្គត់ផ្គង់កៅស៊ូដល់កូរ៉េខាងត្បូង
យុគសម័យ - យោងតាមនាយកដ្ឋាននាំចូល-នាំចេញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការផ្គត់ផ្គង់កៅស៊ូដល់កូរ៉េខាងត្បូង ឈានដល់ ៨.២២ ពាន់តោន កើនឡើង ១០.៤% ដែលមានតម្លៃ ១៥,៣១ លានដុល្លារ ដែលកើនឡើង ៧.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌូណេស៊ី
នាថ្ងៃទី ៨ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក Ilham Army Ritonga អនុព័ន្ធយោធាឥណ្ឌូនេស៊ី ដែលបានអញ្ជើញចូលជួបសម្តែងការគួរសមក្នុងឱកាសបញ្ចប់បេសកកម្មការទូតរបស់ខ្លួន និងលោកវរសេនីយ៍ឯក Dian Tri Hutanto បានមកសម្តែងការគួរសមក្នុងឱកាសទទួលភារកិច្ចជាអនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំវៀតណាម។
ឥណ្ឌូណេស៊ីបានអះអាងថាវៀតណាមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សំលេងនិងរូបភាពរបស់អាស៊ាន
យុគសម័យ - “ ប្រទេសវៀតណាមបានទទួលជោគជ័យខ្លាំងនៅក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២០” ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (អ. ស.ប) នៅពេលនិយាយជាមួយអ្នកយកព័ត៌មាន VNA ក្នុងបរិបទដែលវៀតណាមនឹងបញ្ចប់ឆ្នាំដំបូងនៃអាណត្តិ ២ ឆ្នាំ។ ក្លាយជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរយៈពេលមួយសប្តាហ៍ទៀត។
ទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី៖ ក្រឡេកមើលរយៈពេល ៦៥ ឆ្នាំ កន្លងមក និងដំណាក់កាលនាពេលខាងមុខ
សិក្ខាសាលាដោយប្រធានបទ ក្រឡេកមើលរយៈពេល ៦៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី និងដំណាក់កាលនាពេលខាងមុខ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ។
វៀតណាមនិងឥណ្ឌូណេស៊ីរួមគ្នាអំពាវនាវដល់សហគមន៍អន្តរជាតិគាំទ្រដល់តំបន់ Great Lakes
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៣ ខែតុលា បានបើកកិច្ចប្រជុំផ្ទាល់ដោយពិភាក្សាលើស្ថានការណ៍នៅតំបន់ Great Lakes នៃទ្វីបអាហ្វ្រិក។
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីអំពាវនាវឲ្យចិនគោរពតាមច្បាប់ក្នុងបញ្ហាសមុទ្រខាងកើត
យោងតាមរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី នៅក្នុងកិច្ចប្រជុំនេះ ឥណ្ឌូណេស៊ីនិងចិនបានឯកភាពគ្នា បន្តការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងនៅក្នុងអំឡុងពេលជំងឺរាតត្បាតក៏ដូចជាក្រោយជំងឺរាតត្បាត
ឥណ្ឌូណេស៊ីដាស់តឿនឱ្យចិនគោរព UNCLOS
ឥណ្ឌូណេស៊ីបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងភាពតានតឹងនៅសមុទ្រខាងកើត និងបានដាស់ តឿន ឱ្យប្រទេសចិនគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីដោះស្រាយជម្លោះនានា។
កម្ពុជាផ្អាកជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានពន្យល់ថា នាពេលថ្មីៗនេះកម្ពុជាមាន អ្នកជំងឺកូវីដ-១៩ចំនួនច្រើន គឺជាអ្នកដំណើរមកពីប្រទេស ម៉ាឡេស៊ី-ឥណ្ឌូនេស៊ី ទើបធ្វើឲ្យកម្ពុជា សម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរជាបណ្ដោះអាសន្ន។
គោលជំហររបស់អាមេរិកលើសមុទ្រខាងកើត៖ ឥណ្ឌូណេស៊ីគិតថាសមហេតុផល
យុគសម័យ - ប្រទេសហ្វីលីពីននិងឥណ្ឌូនេស៊ីមានប្រតិកម្មបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានចេញសេចក្តីប្រកាសស្តីពី«គោលជំហរ របស់សហរដ្ឋអាមេរិកចំពោះការទាមទារ ខាងនាវាចរណ៍នៅសមុទ្រខាងកើត”។
ឥណ្ឌូណេស៊ីបានបដិសេធមិនចរចាជាមួយចិនលើបញ្ហាសមុទ្រខាងកើត
យុគសម័យ - លោក Damos Agusman អគ្គនាយកនៃនាយកដ្ឋានច្បាប់និង សន្ធិសញ្ញាអន្តរជាតិក្រសួងការបរទេសឥណ្ឌូណេស៊ីបានមានប្រសាសន៍ថា“ ផ្អែកលើអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២” ឥណ្ឌូណេស៊ីគ្មានសេចក្តីថ្លែងការណ៍ណា ស្តីពីអធិបតេយ្យភាពជាមួយចិននោះទេ ហេតុដូច្នេះប្រទេសនេះមិនចូលរួមក្នុងការចរចាណាមួយស្តីពីការ ងារខ័ណ្ឌសីមាលើដែនសមុទ្រនៅឡើយដែរ។
ឥណ្ឌូណេស៊ី បានអះអាងជាថ្មីម្តង់ទៀតថា «ខ្សែបន្ទាត់ ៩ ត្រេ» របស់ចិនរំលោក UNCLOS ១៩៨២
ភាគីឥណ្ឌូណេស៊ីក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីប្រកាន់ខ្ជាប់នៃការលើកកម្ពស់ការគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ព្រមទាំងប្រឆាំងជំទាស់ចំពោះរាល់ការទាមទារដែលផ្ទុយនឹងច្បាប់អន្តរជាតិ។
ឥណ្ឌូណេស៊ីអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត
យុគសម័យ - កាលពីថ្ងៃទី ៦ ខែឧសភា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ននៅសមុទ្រខាងកើតដែលជាកន្លែងដែលអាចមានភាពតានតឹងកើនឡើង ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងនៃសមូហភាពសកលត្រូវបានផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩។
ឥណ្ឌូណេស៊ីទទួលឧបករណ៍តេស្តជម្ងឺកូវីដ១៩ពីប្រទេសវៀតណាម
យុគសម័យ - គ្រឿងបរិក្ខារពេទ្យរួមទាំងឧបករណ៍ធ្វើតេស្តិ៍ជំងឺកូវីដ១៩ (Covid-19) ដែលផលិតដោយប្រទេសវៀតណាមត្រូវបានបញ្ជូនទៅទៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៥ ខែមេសា។
ឥណ្ឌូណេស៊ីកំពុងធ្វើការរៀបចំសម្រាប់សម្រាប់ WEF អាស៊ាន ២០២០
យុគសម័យ - រដ្ឋមន្រ្តីក្រសួងដែនសមុទ្រនិងវិនិយោគឥណ្ឌូនេស៊ីលោក Luhut Binsar Pandjaitan បានឲ្យដឹងថាប្រទេសនេះកំពុងធ្វើការរៀបចំសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីអាស៊ាន ២០២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧-៩ ខែកក្កដា នៅទីក្រុងហ្សាកាតា។
ឥណ្ឌូណេស៊ី ជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីខេត្ត Hubei ទៅកាន់មូលដ្ឋានទ័ពមួយ នៅលើកោះ Natuna
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានឱ្យដឹងថាពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ ២៥០នាក់ ដែលកំពុងត្រូវបានជម្លៀសចេញពីខេត្ត Hubei ប្រទេសចិន នឹងត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេឯង នៅឯមូលដ្ឋាទ័ពនៅលើកោះ Natuna ដើម្បីតាមដាន និងត្រួតពិនិត្យសុខភាព ទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
ឥណ្ឌូណេស៊ីគ្រោងនឹងទិញនាវាល្បាតសមុទ្រថ្មីធំ ៗ
យុគសម័យ - ទីភ្នាក់ងារសន្តិសុខដែនសមុទ្រ (Bakamla) នឹងត្រូវប្តូរទៅជាកម្លាំងល្បាតសមុទ្រហើយដូច្នេះត្រូវការនាវាធំ ៗ ដែលមានទំហំដូចគ្នានឹងនាវាពិឃាតដាណឺម៉ាកដែរ។
ឥណ្ឌូណេស៊ីបានបន្តរកឃើញនាវាចិនបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ
យុគសម័យ - បណ្តានាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានបន្តរកឃើញមាននាវានេសាទនិងនាវាឆ្មាំសមុទ្រ ចិនជាច្រើនគ្រឿងបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ី (EEZ) នៅតំបន់សមុទ្រណាទូណា (Natuna)។
ឥណ្ឌូណេស៊ី បញ្ជូនយន្តហោះចម្បាំងទៅឃ្លាំមើលនាវាចិនក្នុងសមុទ្រខាងកើត
ទំនងជាចង់គំរាមឲ្យនាវាយាមល្បាត និងទូកនេសាទចិន ដកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនឲ្យកាន់តែឆាប់រហ័យ នាថ្ងៃទី៧ ខែមករា ទីក្រុងហ្សាការតា(ប្រទេសឥណ្ឌូនេស៊ី) បានបញ្ជូនយន្តហោះចម្បាំងចំនួន ៤គ្រឿង ទៅឃ្លាំមើលនាវា និងទូកនេសាទរបស់ចិន។ បើតាមអ្នកនាំពាក្យកងកម្លាំងជើងអាកាសឥណ្ឌូណេស៊ីលោក Fajar Adriyanto យន្តហោះចម្បាំងប្រភេទ F-16 ចំនួន៤គ្រឿង ត្រូវបើកប្រតិបត្តិការរបស់ខ្លួន ហោះហើរលើប្រជុំកោះណាទុណា និងតំបន់ជុំវិញប្រជុំកោះមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ឥណ្ឌូណេស៊ីបង្ហាញគោលជំហរដ៏រឹងមាំស្តីពីអធិបតេយ្យភាពលើសមុទ្រនិងកោះ
នាថ្ងៃទី ៦ ខែមករា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសថា អធិបតេយ្យភាពរបស់ប្រទេសនេះនៅតំបន់សមុទ្រ Natuna គឺជា“ប្រការដែលមិនអាចតថ្លៃបានឡើយ” ។ សេចក្តីថ្លែងការណ៍ពោលខាងលើនេះរបស់លោក Joko Widodo បានធ្វើឡើងជិតមួយសប្តាហ៍ បន្ទាប់ពីនាវានេសាទនិងនាវាប៉ូលីសសមុទ្រចិនជាង ៦០ គ្រឿង បានឈានចូលខុសច្បាប់ទៅក្នុងតំបន់សមុទ្រ Natuna ចំណុះខេត្ត Riau ក្នុងរយៈពេលប៉ុន្មានកន្លងមក ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី២៤ ខែធ្នូ ។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។