ឥណ្ឌូណេស៊ីបង្ហាញគោលជំហរដ៏រឹងមាំស្តីពីអធិបតេយ្យភាពលើសមុទ្រនិងកោះ

16:15 | 07/01/2020 (បកប្រែដោយ ហេងវុធ្ធី)

នាថ្ងៃទី ៦ ខែមករា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសថា អធិបតេយ្យភាពរបស់ប្រទេសនេះនៅតំបន់សមុទ្រ Natuna គឺជា“ប្រការដែលមិនអាចតថ្លៃបានឡើយ” ។ សេចក្តីថ្លែងការណ៍ពោលខាងលើនេះរបស់លោក Joko Widodo បានធ្វើឡើងជិតមួយសប្តាហ៍ បន្ទាប់ពីនាវានេសាទនិងនាវាប៉ូលីសសមុទ្រចិនជាង ៦០ គ្រឿង បានឈានចូលខុសច្បាប់ទៅក្នុងតំបន់សមុទ្រ Natuna ចំណុះខេត្ត Riau ក្នុងរយៈពេលប៉ុន្មានកន្លងមក ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី២៤ ខែធ្នូ ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo (រូបថត៖ baotintuc.vn)

មុននេះរដ្ឋាភិបាលឥណ្ឌូនេស៊ីបានចោទប្រកាន់ប្រទេសចិនថាបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ) ហើយប្រកាសថានឹងមិនដែលទទួលស្គាល់ ខ្សែបន្ទាត់ ៩ ត្រេដែលប្រទេសចិនគូសឡើងជាឯកតោភាគីនៅលើសមុទ្រ ខាងកើត ហើយមិនត្រូវបានអន្តរជាតិទទួលស្គាល់ទៀតផង ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ( UNCLOS)។ ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ីបានអះអាងថាតំបន់ EEZ របស់ខ្លួនត្រូវបានកំណត់ស្របតាមច្បាប់អន្ដរជាតិ ព្រមទាំងសង្កត់ធ្ងន់ថា ជាសក្ខីភាពក្នុងការចុះហត្ថលេខា UNCLOS ប្រទេសចិនត្រូវមានកាតព្វកិច្ចគោរពនិងអនុវត្តឯកសារទាំងនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត