យុគសម័យ - ប្រទេសហ្វីលីពីននិងឥណ្ឌូនេស៊ីមានប្រតិកម្មបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានចេញសេចក្តីប្រកាសស្តីពី«គោលជំហរ របស់សហរដ្ឋអាមេរិកចំពោះការទាមទារ ខាងនាវាចរណ៍នៅសមុទ្រខាងកើត”។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana (រូបថត៖ Rappler)
បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសស្តីពី“ គោលជំហររបស់ សហរដ្ឋអាមេរិកចំពោះការទាមទារខាងនាវាចរណ៍នៅសមុទ្រខាងកើត” ដោយបដិសេធរាល់ការទាមទារ អធិបតេយ្យភាពរបស់ចិននៅស្ទើរតែទាំងស្រុងក្នុងដែនទឹកនេះ ហ្វីលីពីនបានបង្ហាញការគាំទ្រខណៈ ពេលដែលប្រទេសឥណ្ឌូនេស៊ីគិតថាវា«សមហេតុផលណាស់»។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី លោក Teuku Faizasyah បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយផ្ទាល់ទេ ហើយគ្រាន់តែ និយាយថារាល់ការគាំទ្រណាមួយចំពោះផលប្រយោជន៍របស់ឥណ្ឌូនេស៊ី នៅក្នុងដែនទឹក Natuna គឺជា«គោលជំហរសមហេតុផល”។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីរូបនេះបាននិយាយទៅកាន់ BenarNews ថា“ ទស្សនៈ របស់ឥណ្ឌូនេស៊ីចំពោះសមុទ្រ Natuna តែងតែមានភាពរឹងមាំដោយឥតងាករេរួមទាំងអាស្រ័យទៅលើ UNCLOS ឆ្នាំ១៩៨២ ផងដែរ។ សាលក្រមរបស់តុលាការ PCA កាលពីឆ្នាំ ២០១៦ បានបញ្ជាក់ពីគោល ជំហររបស់ឥណ្ឌូនេស៊ីក្នុងដែនសមុទ្រនេះ។
មុននេះ ឥណ្ឌូណេស៊ីបានផ្ញើកំណត់ទូតចំនួន ២ ទៅកាន់ អង្គការសហប្រជាជាតិកាលពីខែឧសភានិងខែមិថុនាដើម្បីបញ្ជាក់ ពីគោលជំហររបស់ខ្លួនលើបញ្ហាសមុទ្រ ខាងកើតដោយសង្កត់ធ្ងន់ថា“ ខ្សែបន្ទាត់៩ត្រេ”របស់ចិនគឺកង្វះមូលដ្ឋានគតិយុត្តិនិងរំលោភបំពានលើ អនុសញ្ញា UNCLOS ឆ្នាំ១៩៨២ ផងដែរ។ ក្រសួងការបរទេសឥណ្ឌូនេស៊ីអះអាងថាទឹកដីដែលចិនទាម ទារនៅតែស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)របស់ឥណ្ឌូណេស៊ី ហើយរាល់សេចក្តីប្រកាសស្តីពី អធិបតេយ្យភាពជាឯកតោភាគីរបស់ចិនលើសមុទ្រខាងកើតគឺសុទ្ធសឹងតែគឺគ្មានមូលដ្ឋានច្បាប់រួមទាំង មិនដែលត្រូវបានគេទទួលស្គាល់ដោយច្បាប់អន្តរជាតិនោះឡើយ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន