ឥណ្ឌូណេស៊ី ជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីខេត្ត Hubei ទៅកាន់មូលដ្ឋានទ័ពមួយ នៅលើកោះ Natuna

07:00 | 02/02/2020

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានឱ្យដឹងថាពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ ២៥០នាក់ ដែលកំពុងត្រូវបានជម្លៀសចេញពីខេត្ត Hubei ប្រទេសចិន នឹងត្រូវបានដាក់ឱ្យនៅដាច់ឆ្ងាយពីគេឯង នៅឯមូលដ្ឋាទ័ពនៅលើកោះ Natuna ដើម្បីតាមដាន និងត្រួតពិនិត្យសុខភាព ទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

ឥណ្ឌូណេស៊ី ជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីខេត្ត Hubei ទៅកាន់មូលដ្ឋានទ័ពមួយ នៅលើកោះ Natuna

បើតាមលោកស្រី Retno Marsudi ពលរដ្ឋដែលត្រូវបានជម្លៀសទាំងអស់ រួមជាមួយមន្ត្រី៥រូប កំពុងរៀបចំចាកចេញត្រឡប់មកកាន់ប្រទេសកំណើត តាមជើងហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍ Batik Air ដោយមានសុខភាពល្អ ហើយមិនតែប៉ុណ្ណោះពួកគេក៏នឹងទទួលបានការពិនិត្យតាមដានរកវីរុសកូរ៉ូណា នៅលើយន្ដហោះ និងនៅពេល ទៅដល់ឥណ្ឌូណេស៊ី វិញផងដែរ។ ក៏ប៉ុន្តែ លោកប្រមុខយោធា Hadi Tjahjanto បានអះអាងថាពលរដ្ឋប្រមាណ២៥០នាក់ ខាងលើ នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃមូលដ្ឋានមួយកន្លែង នៅលើកោះ Natuna ដើម្បីតាមដានបន្ត ខណៈលោកស្រី Marsudi ឱ្យដឹងថាពួកគេអាចនឹងស្ថិតនៅលើកោះនេះរយៈពេល១៤ថ្ងៃ។

គួរជម្រាបថា បច្ចុប្បន្ន មិនទាន់មានករណីឆ្លងវីរុសកូរ៉ូណា ផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ីនោះទេ ស្របពេលចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី នៅចិន បានកើនឡើងដល់ ២៥៩នាក់ហើយ ខណៈជិត ១២,០០០នាក់ទៀងឆ្លងនៅទូទាំងប្រទេស និង១២៤ករណីទៀតនៅទូទាំងពិភពលោក៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត