ឥណ្ឌូណេស៊ីបានបដិសេធមិនចរចាជាមួយចិនលើបញ្ហាសមុទ្រខាងកើត

21:11 | 07/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោក Damos Agusman អគ្គនាយកនៃនាយកដ្ឋានច្បាប់និង សន្ធិសញ្ញាអន្តរជាតិក្រសួងការបរទេសឥណ្ឌូណេស៊ីបានមានប្រសាសន៍ថា“ ផ្អែកលើអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២” ឥណ្ឌូណេស៊ីគ្មានសេចក្តីថ្លែងការណ៍ណា ស្តីពីអធិបតេយ្យភាពជាមួយចិននោះទេ ហេតុដូច្នេះប្រទេសនេះមិនចូលរួមក្នុងការចរចាណាមួយស្តីពីការ ងារខ័ណ្ឌសីមាលើដែនសមុទ្រនៅឡើយដែរ។

ប្រធានាធិបតីឥណ្ឌូនេស៊ីនៅលើនាវាកងទ័ពជើងទឹកឥណ្ឌូណេស៊ីបន្ទាប់ពីធ្វើជាអធិបតីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមានកំណត់នៅក្នុងដែនទឹកកោះ Natuna នៃតំបន់ខេត្តប្រជុំកោះ Riau (ប្រភព: Kompas.com)

ជាការឆ្លើយតបនឹងការដែលឥណ្ឌូណេស៊ីផ្ញើកំណត់ទូតរបស់ដាក់ជូនអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៦ ខែឧសភា ស្តីពីការបដិសេធការទាមទាររបស់ចិននៅសមុទ្រខាងកើត នាថ្ងៃទី ២ខ ខែមិថុនា រដ្ឋាភិបាលចិនក៏បានផ្ញើកំណត់ទូតមួយច្បាប់ដាក់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដើម្បីច្រានចោលរាល់ខ្លឹមសារនៃកំណត់ទូតរបស់ឥណ្ឌូនេស៊ីផងដែរ។

ទន្ទឹមនឹងនេះប្រទេសចិនបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយការទាមទារអំពីអធិបតេយ្យ ភាពត្រួតលើគ្នាតាមរយៈការចរចាជាមួយឥណ្ឌូណេស៊ី។ ចិនមានបំណងចង់ចសហការជាមួយ ឥណ្ឌូណេស៊ី ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

ឆ្លើយតបនឹងសំណើចរចាររបស់ចិន លោក Damos Agusman អគ្គនាយកនៃនាយកដ្ឋានច្បាប់និង សន្ធិសញ្ញាអន្តរជាតិក្រសួងការបរទេសឥណ្ឌូណេស៊ីបានមានប្រសាសន៍ថា“ ផ្អែកលើអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២” ឥណ្ឌូណេស៊ីគ្មានសេចក្តីថ្លែងការណ៍ណា ស្តីពីអធិបតេយ្យភាពជាមួយចិននោះទេ ហេតុដូច្នេះប្រទេសនេះមិនចូលរួមក្នុងការចរចាណាមួយស្តីពីការ ងារខ័ណ្ឌសីមាលើដែនសមុទ្រនៅឡើយដែរ។ លោកក៏បានសង្កត់ធ្ងន់ថា ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ របស់ក្រសួងការបរទេសឥណ្ឌូណេស៊ីនាដើមខែមករាឆ្នាំ ២០២០ ឥណ្ឌូនេស៊ីបានបញ្ជាក់ថាគ្មានជម្លោះ អធិបតេយ្យភាពជាមួយចិននៅសមុទ្រខាងកើតទេ។

នៅពេលនោះ ក្រសួងការបរទេសឥណ្ឌូណេស៊ីក៏បាន ច្រានចោលពាក្យដែលហៅថា «តំបន់សមុទ្រពាក់ព័ន្ធនានា» របស់ចិនទេ។ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានអះអាងថាការអះអាងរាល់ការទាមទាររបស់ប្រទេសនេះចំពោះតំបន់ សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ឥណ្ឌូនេស៊ីដោយផ្អែកលើហេតុផលដែលថាប្រជានេសាទចិនបានធ្វើប្រតិបត្តិការនៅក្នុងដែនទឹកទាំងនេះជាយូរមកហើយ គឺចា“សកម្មភាពឯកតោភាគីគ្មានមូលដ្ឋានគតិយុត្តិ និងមិនដែលត្រូវបានទទួលស្គាល់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២” នោះឡើយ»៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត