Trending now

សម្តេច ហ៊ុន សែន សាទរលោក ថងលួន ស៊ីសូលីត ដែលក្លាយជាប្រធានាធិបតីឡាវ

10:09 | 24/03/2021 ហេង វុធ្ធី

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតទៅលោក ថងលួន ស៊ីសូលីត ដើម្បីអបអរសាទរលោក ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជំនួសលោក ប៊ុនញ៉ាង វរាជិត ដែលចូលនិវត្ត។

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញតឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្ន សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញតឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្ន
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ជូនមនុស្សចាស់ ៦០ឆ្នាំឡើង នៅភ្នំពេញ ហើយផ្អាកចាក់ឱ្យមនុស្សពេញវ័យ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ជូនមនុស្សចាស់ ៦០ឆ្នាំឡើង នៅភ្នំពេញ ហើយផ្អាកចាក់ឱ្យមនុស្សពេញវ័យ
សម្តេច ហ៊ុន សែន សាទរលោក ថងលួន ស៊ីសូលីត ដែលក្លាយជាប្រធានាធិបតីឡាវ
សម្តេច ហ៊ុន សែន (ស្តាំដៃ) និង លោក ថងលួន ស៊ីសូលីត ជួបគ្នា ក្នុងឱកាសលោក ថងលួន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលកន្លងមក។ ​រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការជ្រើសតាំងលោក ថងលួន ស៊ីសូលីត ឲ្យធ្វើជាប្រធានាធិបតី គឺបង្ហាញឲ្យឃើញពីការជឿទុកចិត្តខ្ពស់របស់ប្រជាជនឡាវ ចំពោះសមត្ថភាពដឹកនាំនិងការលះបង់របស់លោក ក្នុងការបម្រើជាតិមាតុភូមិ។

តាមលិខិតចុះហត្ថលេខានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងទៅកាន់ប្រធានាធិបតីឡាវថ្មីថា៖«ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសយើង ដែលផ្អែកលើស្មារតីនៃភាពជាអ្នកជិតខាង និងសាមគ្គីភាពជាបងប្អូន មិនត្រឹមតែបានចូលរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ព្រមទាំងពិភពលោកទាំងមូលផងដែរ»។

មុនក្លាយជាប្រធានាធិបតី លោក ថងលួន ស៊ីសូលីត កាន់តំណែងជានាយករដ្ឋមន្រ្តីរយៈពេល៥ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០១៦មក។ ការជ្រើសតាំងលោក ថងលួន ស៊ីសូលីត ជាប្រធានាធិបតី ធ្វើឡើងក្នុងកិច្ចប្រជុំលើកដំបូងនៃសភាឡាវអាណត្តិទី៩ នៅថ្ងៃទី២២ ខែមីនា។ ក្រៅពីតំណែងជាប្រធានាធិបតី លោក ថងលួន ស៊ីសូលីត ដែលមានវ័យ៧៥ឆ្នាំ ក៏កំពុងកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តឡាវ។

ចំណែកតំណែងនាយករដ្ឋមន្ត្រីរបស់លោក ថងសួន ស៊ីសូលីត គឺធ្លាប់ទៅលើលោក ផាន់ខាំ វិផាវណ្ណ ដែលជាអនុប្រធានាធិបតី។ តំណែងអនុប្រធាធិបតីនេះ ត្រូវបានប្រគល់ទៅឲ្យឥស្សរជានពីររូព គឺអ្នកស្រី ផានី យ៉ាធូទូ ដែលជាអតីតប្រធានសភា និងលោក ប៊ុនថង ជិតម៉ានី ដែលជាឧបនាយករដ្ឋមន្រ្តី។ ដោយឡែក ប្រធានសភាថ្មី គឺលោក សៃសំផន ភូមិវិហាន។

ក្នុងលិខិតរបស់ខ្លួន នាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញការប្តេជ្ញាចិត្តថា នឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្រ្តីឡាវថ្មី ដែលបន្តវេនពីលោក ថងលួន ស៊ីសូលីត ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងឡាវ និងដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ហេង វុធ្ធី

Thmeythmey/FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤