Trending now

ផ្ទៃដីដាំកៅស៊ូនៅកម្ពុជា កើនឡើងជាបន្តបន្ទាប់

14:11 | 05/09/2022 ឌីណា

ផ្ទៃ​ដី​ដាំ​ដុះ​កៅស៊ូ​សរុប​នៅ កម្ពុជា នៅ​ក្នុង​ឆ្នាំ ២០១៣ បាន​កើន​ដល់ ៣២៥ ៩០៥ ហិកតា។ ចាប់ពីខែមករា ដល់ដំណាច់ខែមេសា ឆ្នាំ២០២២ ផ្ទៃដីដាំដំណាំនៅទូទាំងប្រទេសកម្ពុជាមានជាង ៧,២លានហិកតា ខណៈផ្ទៃដីដាំកៅស៊ូមានជាង ៦០ម៉ឺនហិចតា ។ នេះបើតាមរបាយការណ៍ក្រសួងបរិស្ថាន។ ហេតុ​ដូច្នេះ ផ្ទៃដីដាំកៅស៊ូនៅកម្ពុជា មានជាង ៦០ម៉ឺនហិកតា ប្រហាក់ប្រហែលវៀតណាម

គម្រោងកៅស៊ូរបស់ VRG នៅកម្ពុជាទទួលបានការវាយតម្លៃខ្ពស់ គម្រោងកៅស៊ូរបស់ VRG នៅកម្ពុជាទទួលបានការវាយតម្លៃខ្ពស់
ផ្សារទំនើបវៀតណាមស្ថិតនៅកណ្តាលព្រៃចំការកៅស៊ូកម្ពុជា ផ្សារទំនើបវៀតណាមស្ថិតនៅកណ្តាលព្រៃចំការកៅស៊ូកម្ពុជា

នាពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងផ្លូវ៦០ម៉ែត្រ នាព្រឹកថ្ងៃទី៣១ សីហា សម្ដេច ហ៊ុន សែន បានរំលឹកពីចរន្តនៃការផ្គង់ផ្គង់ស្បៀងនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ​៨០ និង៩០ មានការខ្វះខាត ដោយសារតែចំនួនប្រជាជនមានការកើនឡើង ព្រមទាំងកង្វះនៃសម្ភារៈបច្ចេកទេសសម្រាប់ដាំដុះដំណាំនាពេលនោះ។

សម្តេច ​ហ៊ុន សែន បានប្រៀបធៀបផ្ទៃដីដាំដំណាំក្រោយពេលការដួលរលំនៃរបប ប៉ុល ពត ដែលនាពេលនោះ ផ្ទៃដីដាំដំណាំស្រូវមានជិត ១លានហិកតា​ ខណៈពេលបច្ចុប្បន្នមានជាង ៤លានហិកតា​។ ចំណែកកៅស៊ូក្នុងកំឡុងពេលនោះគ្របដណ្តប់លើផ្ទៃដីប្រមាណ ៦ម៉ឺនហិកតា ធៀបនិងពេលនេះ​ មានជាង ៦០ម៉ឺនហិកតា។ ការកើនឡើងនៃផ្ទៃដីដាំដំណាំទាំងនេះ បានរួមចំណែកក្នុងបង្កើតប្រាក់ចំណូលដល់ពលរដ្ឋ។

ផ្ទៃដីដាំកៅស៊ូនៅកម្ពុជា កើនឡើងជាបន្តបន្ទាប់

ប្រមុខរដ្ឋាភិបាលកម្ពុជាបានបន្ថែមថា ផ្ទៃដីដាំកៅស៊ូរបស់កម្ពុជាបច្ចុប្បន្ន មានប្រហាក់ប្រហែលផ្ទៃដីដាំកៅស៊ូនៅប្រទេសវៀតណាម ។ ចំនួននេះ នឹងអាចកើនឡើងទៀតនាពេលខាងមុខ ដោយសារប្រជាពលរដ្ឋបានផ្លាស់ប្តូរពីការធ្វើស្រូវ មកធ្វើដំណាំកៅស៊ូវិញ។

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«អ៊ីចឹងដីខ្មែរវាអត់ទៅណាទេ ព្រៃខ្លះវាបាត់បង់ តែវាជំនួយមកវិញដោយកៅស៊ូ ព្រៃរេចរឹលខ្លះវាបាត់បង់ តែជំនួសមកវិញដោយស្វាយចន្ទី ព្រៃខ្លះវាបាត់បង់ តែវាជំនួសមកវិញដោយដូងប្រេង ការអភិវឌ្ឍន៍គឺបែបនេះហើយ »។

រយៈពេល ៧ខែឆ្នាំ២០២២នេះ កម្ពុជាសម្រចនាំចេញជ័រកៅស៊ូជាង ១៦ម៉ឺនតោន ដោយទទួលបានចំណូលជាង ២៥៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។

កាលពីខែមិថុនាកន្លងមក តម្លៃលក់ជ័រកៅស៊ូជាមធ្យម ១​ ៥៧២ដុល្លារក្នុងមួយតោន ថយចុះ ៩ភាគរយ បើធៀបតម្លៃក្នុងខែដដែលនាឆ្នាំ ២០២១។ ចំណែក តម្លៃនៃការលក់ឈើកៅស៊ូជាមធ្យមក្នុងខែមិថុនាគឺ ១៤១ដុល្លារក្នុងមួយម៉ែត្រគូប។ នេះបើតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែកក្កដា ឆ្នាំ២០២២។

សូមជម្រាបថា ចាប់ពីខែមករា ដល់ដំណាច់ខែមេសា ផ្ទៃដីដាំដំណាំនៅកម្ពុជាមានជាង ៧,២លានហិកតា។ ក្នុងនោះរួមមាន កៅស៊ូ ៦៦ ៤៥៥ហិកតា, ស្រូវ ៤ ០៦១ ៨១៦ហិកតា, ស្វាយ ២៩៩ ៧១០ហិកតា, ស្វាយចន្ទី ២៣០ ២០២ហិកតា, ពោត ១៦៤ ៦២៨ហិកតា, អំពៅ ១៣៣ ៩០៩ហិកតា, ឬស្សី ១១៣ ៥០៦ហិកតា, ម្រេច ៤៧ ៨៧១ហិកតា, ចេក ៣១ ៧៧២ហិកតា, ដូងប្រេង ២០០ ២៧៨ហិកតា, តាង៉ែន ៣ ៦២៧ហិកតា ដំណាំហូបផ្លែដទៃទៀត ២០៥ ៣០០ហិកតា, ផ្សេងៗ ១ ៦៥១ ១១១ហិកតា។ នេះបើតាមរបាយការណ៍ក្រសួងបរិស្ថាន៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ