Trending now

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញតឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្ន

16:33 | 23/03/2021

ពិធីបុណ្យចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​នឹង​មាន​ការ​កកស្ទះ (ឆ្លង​ស្រឡាង) ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន នឹងរកពេលវេលាសមស្របណាមួយ ដើម្បីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

សម្តេចតេជោ ហ៊ុន សែន ស្នើព្រឹទ្ធសភាពន្លឿនអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ សម្តេចតេជោ ហ៊ុន សែន ស្នើព្រឹទ្ធសភាពន្លឿនអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ
សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរជាង១០០រូបពីបរទេស ជាបេសកកម្មអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិវិញ សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរជាង១០០រូបពីបរទេស ជាបេសកកម្មអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិវិញ
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញតឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្ន

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ដែលត្រូវបានដាក់​ឱ្យ​ដំណើរការ​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​នេះ។ (រូបថត រ៉ាហ៊ីម)

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លង​កាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាង​កើត​ស្ថិត​នៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ស្ពាន​នេះ​មាន​ប្រវែង​សរុប ១ ១៣១ ម៉ែត្រ និង​ទទឹង ១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​អា​មេ ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃទី ១ខែ ធ្នូ ឆ្នាំ ២០១៧។

ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើ របស់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គឲ្យបានងាយស្រួល និងឆាប់រហ័ស ។

លោកថា ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកញ្ជូន ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មានគុណភាពយ៉ាងល្អ ហើយសាងសង់មុនការ គ្រោងទុក។ លោកថា សារឡាងឆ្លងពីស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្វែលទៅខេត្តកំពង់ឆ្នាំងវិញ ដើម្បីឆ្លងពីទី រួមខេត្ត ទៅស្រុកកំពង់លែង។

លោករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ទៀតថា «រង់ចាំពេលវេលាសមស្របដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននឹងអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពាននេះ (ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ) នឹងបើកការដ្ឋានសាងសង់ផ្លូវ៧១C ដែលតភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ទៅចំ នឹងផ្លូវជាតិលេខ៧ របស់យើង»៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​បាន​អះអាង​ពី​ជំហរ​របស់​ខ្លួន និង​ការ​ប្តេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​សម័យ​សន្ទនា​ជាមួយ​គណៈកម្មាធិការ CEDAW
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៨ ស្តីពីកីឡា៖ ឯកភាព សហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាព
ការលើកកម្ពស់ការធ្វើសមាហរណកម្ម និងនវានុវត្តន៍នៅក្នុងវិស័យសេវាកម្មក្នុងតំបន់អាស៊ាន
ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំ ២០២៦
ក្រុមហ៊ុន FPT ស្នើឱ្យវិនិយោគលើអគារអប់រំមួយនៅខេត្ត Dien Bien