Trending now

នៅដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២១ វៀតណាមគ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

10:00 | 24/03/2021 ហេង វុធ្ធី

យុគសម័យ - ក្នុងដំណើរការស្រាវជ្រាវអង្គភាពវៀតណាមសហការយ៉ាងជិតស្និទ្ធនិងផ្លាស់ប្តូរដោយផ្ទាល់ជាមួយទីភ្នាក់ងារស្រាវជ្រាវនិងវ៉ាក់សាំងល្បីឈ្មោះនៅលើពិភពលោក។ សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងជំងឺកូវីដ - ១៩ របស់វៀតណាមអនុវត្តយ៉ាងពេញលេញតាមនីតិវិធីនិងបទដ្ឋាន និងរួញខ្លីបន្ថយរយៈពេលតែធានាលក្ខខណ្ឌវិទ្យាសាស្ត្ផងដែរ។

វៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ វៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី៨​ខែមិនាឆ្នាំ២០២១ វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី៨​ខែមិនាឆ្នាំ២០២១
នៅដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២១ វៀតណាមគ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
នៅដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២១ វៀតណាមគ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

នៅដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២១ វៀតណាមនឹងមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាលើកដំបូង ដែលត្រូវបានស្រាវជ្រាវនិងផលិតដោយអ្នកវិទ្យាសាស្ត្រក្នុងប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍របស់គណៈកម្មាធិដឹកនាំកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើតេស្តគ្លីនិកវ៉ាក់សាំងកូវីដ-១៩ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្តុះបណ្តាល នៃក្រសួងសុខាភិបាលវៀតណាម លោក Nguyen Ngo Quang ប្រធានខុទ្ទកាល័យទទួលបន្ទុកកម្មវិធីជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងបានមានប្រសាសន៍ថា៖ វៀតណាមកំពុងពន្លឿនដំណើរការ ស្រាវជ្រាវនិងផលិតវ៉ាក់សាំង។

តាំងពីដំណាក់កាលដំបូង ក្រសួងសុខាភិបាលបានបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីជម្រុញដើរទន្ទឹមគ្នានឹងលក្ខណៈវិនិច្ឆ័យ នៃការធានាសុវត្ថិភាពក្នុងការស្រាវជ្រាវនិងការផលិតវ៉ាក់សាំងនៅក្នុងប្រទេស បម្រើការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ។ នាបច្ចុប្បន្ននេះ វៀតណាមកំពុងសិក្សាស្រាវ​ជ្រាវវ៉ាក់សាំងចំនួន ៣ ប្រភេទដើម្បីបង្ការជំងឺ កូវីដ-១៩។ លទ្ធផលនៃការស្រាវជ្រាវនៅក្នុងបន្ទប់ពិសោធន៍ក្នុងដំណាក់កាលមុនគ្លីនិកនៃវ៉ាក់សាំងទាំង ៣ ប្រភេទនេះ ត្រូវបានវាយតម្លៃយ៉ាងល្អប្រសើរផងដែរ។

ក្នុងដំណើរការស្រាវជ្រាវអង្គភាពវៀតណាមសហការយ៉ាងជិតស្និទ្ធនិងផ្លាស់ប្តូរដោយផ្ទាល់ជាមួយទីភ្នាក់ងារស្រាវជ្រាវនិងវ៉ាក់សាំងល្បីឈ្មោះនៅលើពិភពលោក។ សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងជំងឺកូវីដ - ១៩ របស់វៀតណាមអនុវត្តយ៉ាងពេញលេញតាមនីតិវិធីនិងបទដ្ឋាន។ រួញខ្លីបន្ថយរយៈពេលតែធានាលក្ខខណ្ឌវិទ្យាសាស្ត្រ៕

ហេង វុធ្ធី

baotintuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ